ព័ត៌មាន

ប្រព័ន្ធប្រតិបត្តិការ Windows 10 'S Mode' នឹងបង្ហាញខ្លួនឆាប់ៗនេះសម្រាប់ពង្រឹងទៅលើល្បឿនដំណើរការ និងសុវត្ថិភាព

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បញ្ជាក់ថា ខ្លួនមានគម្រោងក្នុងការបម្លែងប្រព័ន្ធប្រតិបត្តិការ Windows 10 S ទៅជា OS ថ្មីមួយទៀតគឺ “S Mode” សម្រាប់ដំណើរការនៅគ្រប់ versions ទាំងអស់របស់ Windows នោះ។ Windows 10 S គឺជាប្រព័ន្ធប្រតិបត្តិការថ្មីដែលរចនាឡើងជាមួយនឹងភាពងាយស្រួលក្នុងការប្រើប្រាស់ សុវត្ថិភាព និងល្បឿនលឿនដែលដាក់ដំណើរការដោយក្រុមហ៊ុន Microsoft កាលពីឆ្នាំមុននេះ។ វាអាចធ្វើការចាក់សោរនូវប្រព័ន្ធកុំព្យូទ័រក្នុងការដំណើរការកម្មវិធីដែលទាញយកចេញពី Windows Store តែប៉ុណ្ណោះ។

image

ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះសម្រេចចិត្តក្នុងការប្រើប្រាស់នូវ Windows 10 S ជា Mode មួយទៀត ហើយការប្រើប្រាស់នូវឈ្មោះ Windows 10 S ដដែលនេះអាចធ្វើឱ្យមានការភាន់ច្រឡំសម្រាប់អតិថិជន និងដៃគូសហការរបស់ក្រុមហ៊ុន​ Microsoft នោះ។ សម្រាប់ Windows 10 S នឹងបិទដំណើរការ ហើយក្លាយជា S Mode វិញនៅលើប្រព័ន្ធប្រតិបត្តិការ Windows នោះ។

កាលពីពេលមុននេះ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា អតិថិជនជាច្រើនរបស់ប្រព័ន្ធប្រតិបត្តិការ Windows 10 Pro ជាមួយនឹង S Mode អាចដំណើរការបាននៅលើឧបករណ៍របស់ពួកគេជាមួយនឹងការចំណាយទឹកប្រាក់ត្រឹមតែ $49 ដើម្បីប្រើប្រាស់នូវ Full Version របស់​ Windows 10 Pro ប៉ុន្តែពាក្យចចាមអារ៉ាមនេះមិនពិតនោះទេ។

តាមការបញ្ជាក់របស់លោក Belfiore ឱ្យដឹងថា អតិថិជនរបស់ប្រព័ន្ធប្រតិបត្តិការ Windows 10 Home, Enterprise និង Pro អាចធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់ S mode ដោយមិនមានការគិតប្រាក់អ្វីនោះទេ។ S Mode ត្រូវគេរំពឹងថានឹងក្លាយជាការ Windows 10 update ដ៏ធំធេង ហើយវាក៏អាចគេហៅឈ្មោះថា Spring Creators Update ដែលទំនងនឹងមកដល់នៅខែក្រោយនេះ៕