ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បញ្ជាក់ថា ថ្ងៃទី 13 ខែមេសាគឺជាថ្ងៃប្រកាសស្មាតហ្វូនលេងហ្គេមស៊េរីថ្មី

នៅថ្ងៃនេះ​វាមានការប្រកាសបង្ហាញនូវលិខិតអញ្ជើញមួយដែលបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីសម្រាប់លេងហ្គេមនឹងប្រកាសបង្ហាញខ្លួនសម្រាប់ប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Razer ។ នៅក្នុងលិខិតអញ្ជើញនេះបញ្ជាក់ថា ថ្ងៃទី 13 ខែមេសាក្រុមហ៊ុននឹងប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

imageimage

ស្មាតហ្វូននេះនឹងប្រើប្រាស់ម៉ាកយីហោ Black Shark មិនមែនម៉ាក Xiaomi នោះទេ។ នៅក្នុងលិខិតនេះក៏មានឡូហ្គោរបស់ក្រុមហ៊ុន Qualcomm ដែលបញ្ជាក់ថា ស្មាតហ្វូននេះនឹងប្រើប្រាស់បន្ទះឈីប Snapdragon 845 ។ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 6GB/8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និង 256GB ។

ប្រសិនបើលោកអ្នកទន្ទឹងក្នុងការទិញស្មាតហ្វូន Razer នោះ អ្នកអាចរង់ចាំរហូតទាល់តែស្មាតហ្វូន Black Shark បង្ហាញខ្លួននោះ។ ស្មាតហ្វូននេះនឹងមានតម្លៃថោកជាងស្មាតហ្វូន Razer Phone ផងដែរ៕