ព័ត៌មាន

កម្មវិធី Mac Software ធ្វើការ Mine ទៅលើ Crytocurrency តាមរយៈការដោះដូរចូលទៅប្រើប្រាស់នៅលើ Premium Account

វាគ្មានអ្វីដែលឥតគិតថ្លៃនោះទេជាពិសេសគឺនៅលើអនឡាញតែម្តង។ តើលោកអ្នកយល់ព្រមទេក្នុងការអនុញ្ញាតឱ្យសេវាកម្មបង់លុយជាច្រើនរបស់អ្នកធ្វើការ Mine ទៅលើ​ Cryptocurrencies ដោយប្រើប្រាស់នូវប្រព័ន្ធរបស់អ្នកមែនទេ? សម្រាប់វេបសាយ និងសេវាកម្មជាច្រើនដែលឥតគិតថ្លៃគឺប្រើប្រាស់នូវការផ្សាយពាណិជ្ជកម្មដើម្បីស្វែងរកនូវប្រាក់ចំណូល ប៉ុន្តែពេលនេះវាមាននូវវិធីថ្មីមួយទៀតក្នុងការស្វែងរកលុយគឺការប្រើប្រាស់កុំព្យូទ័ររបស់អ្នកប្រើប្រាស់ដើម្បីធ្វើការ Mine ទៅលើ Cryptocurrencies ។

image

ការវាយប្រហារនេះត្រូវរកឃើញនៅលើកម្មវិធីមួយដែលមានឈ្មោះថា Calendar 2 សម្រាប់ធ្វើការ Mine ទៅលើ Cryptocurrency ជាការដោះដូរជាមួយនឹងការចូលទៅប្រើប្រាស់នូវកម្មវិធី app premium ជាច្រើន ប៉ុន្តែពេលនេះអ្នកអភិវឌ្ឍកម្មវិធីដកនូវកម្មវិធីនេះចេញពី Apple App Store ហើយ។

Cryptocurrency mining មិនមែនជាវិធីសាស្រ្តថ្មីនោះទេ ប៉ុន្តែថ្មីៗនេះបច្ចេកវិទ្យានេះក៏មានការផ្ទុះឡើងខ្លាំងបន្ទាប់ពីក្រុមហេគឃ័ររកឃើញនូវវិធីក្នុងការកើបលុយរាប់លានដុល្លារអាមេរិកតាមរយៈការប្លន់ទៅលើម៉ាស៊ីនកុំព្យូទ័រដោយសម្ងាត់ទៅលើ Cryptocurrency mining ដែលអ្នកប្រើប្រាស់មិនដឹងខ្លួននោះទេ។

ដោយសារតែបច្ចេកទេស Cryptocurrency mining គឺជាការគំរាមកំហែងថ្មីមួយទៀតនៅក្នុងការគំរាមកំហែងធំបំផុតជាច្រើននៅក្នុងប៉ុន្មានខែចុងក្រោយនេះ វាមានវិធីផ្សេងៗសម្រាប់ការស្វែងរកនូវប្រាក់ចំណូលនោះ។ ទោះជាយ៉ាងណាក៏ដោយ វាហាក់ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា Apple គ្មានបញ្ហានោះទេជាមួយនឹងរឿងនេះ ប្រសិនបើអ្នកអភិវឌ្ឍកម្មវិធីព្រមព្រៀងជាមួយនឹងអ្នកប្រើប្រាស់ក្នុងការ mine cryptocurrencies នោះ។

ក្រោមការអភិវឌ្ឍដោយ Qbix កម្មវិធី  Calendar 2 ប្រើប្រាស់នូវមុខងារពិសេសៗច្រើនជាងកម្មវិធី Calendar App ដែលប្រើប្រាស់នៅលើ macOS ហើយវាមានការចំណាយទឹកប្រាក់ $0.99 ក្នុងមួយខែផងដែរ។ ថ្មីៗនេះ កម្មវិធីនេះក៏ប្រើប្រាស់នូវមុខងារ Default សម្រាប់ធ្វើការ Unlock ទៅលើកម្មវិធី Calendar 2 ដើម្បីធ្វើការ Mine ទៅលើ Digital Currency ដែលមានឈ្មោះថា  Monero (XMR) នោះ។

បើទោះបីជាវាមានការលុបចេញនូវកម្មវិធី Calendar 2 នេះក៏ដោយ វានៅមិនទាន់ច្បាស់នោះទេដែលការប្រើប្រាស់  cryptocurrency mining នៅក្នុងកម្មវិធី Apps ជាច្រើនរំលោភទៅលើលក្ខខ័ណ្ឌរបស់ App Store ផងដែរ៕