ព័ត៌មាន

ក្រុមហ៊ុន ISPs ធ្វើការបញ្ចូលនូវកូដ Script សម្រាប់ Cryptocurrency និងមេរោគ Spyware នៅក្នុងប្រទេសមួយចំនួន

រដ្ឋាភិបាលនៅក្នុងប្រទេសតួគី និងប្រទេសស៊ីរីត្រូវគេចាប់បានថាធ្វើការចែកចាយមេរោគទៅលើ Malware ដោយសម្ងាត់តាមរយៈការប្រើប្រាស់នូវ cryptocurrency mining scripts ចូលទៅក្នុង Web Browser របស់អ្នកប្រើប្រាស់នៅក្នុងប្រទេសអេស្សីបនោះ។ រដ្ឋាភិបាល ឬទីភ្នាក់ងារគឺពាក់ព័ន្ធទៅលើរឿងនេះ ហើយក្រុមហ៊ុន ISPs នៅក្នុងប្រទេសចំនួន 3 កឺប្រើប្រាស់នូវបច្ចេកវិទ្យា  Deep Packet Inspection technology ដើម្បីធ្វើការផ្លាស់ប្តូរទៅលើចរាចរណ៍នៃអ៊ីនធើណិតរបស់អ្នកប្រើប្រាស់។ Deep packet inspection technology អនុញ្ញាតឱ្យ ISPs ផ្តល់នូវអាទិភាព ការរារាំង និងការ Log ចូលទៅក្នុងចរាចរណ៍នៃប្រព័ន្ធអ៊ីនធើណិត ហើយវាអាចធ្វើការមើលឃើញនូវអ្វីដែលអ្នកកំពុងតែធ្វើការនៅលើអនឡាញនោះ។

យោងតាមរបាយការណ៍ថ្មីរបស់ Citizen Lab បណ្តាញទូរគមនាគមន៍នៅក្នុងប្រទេសតួគីប្រើប្រាស់នូវឧបករណ៍ Sandvine PacketLogic ដើម្បីផ្លាស់ប្តូរទិសដៅអ្នកប្រើប្រាស់រាប់ពាន់នាក់ដូចជាអ្នកកាសែត អ្នកច្បាប់ និងអ្នកការពារសិទ្ធិមនុស្សដើម្បីធ្វើការចូលទៅដំណើរការមេរោគ FinFisher និង StrongPity spyware ចេញពីអនឡាញដែលពួកគេចង់បាននោះ។

 image

យុទ្ធនាការស្រដៀងគ្នាត្រូវគេប្រទះឃើញនៅក្នុងប្រទេសស៊ីរីជាកន្លែងដែលអ្នកប្រើប្រាស់ជាច្រើននៅលើប្រព័ន្ធអ៊ីនធើណិតបញ្ចូនដោយស្ងៀមស្ងាត់ទៅលើមេរោគសម្រាប់ប្រើប្រាស់នៅលើកម្មវិធីដ៏ពេញនិយមដូចជា Avast Antivirus, CCleaner, Opera និង 7-Zip ដែលជាកម្មវិធីប្រើប្រាស់ដោយរដ្ឋាភិបាលនោះ។ នៅក្នុងប្រទេសតួគី ឧបករណ៍ Sandvine PacketLogic ត្រូវប្រើប្រាស់សម្រាប់ធ្វើការរារាំងទៅលើវេបសាយជាច្រើនដូចជា Wikipedia និងវេបសាយជាច្រើនទៀតរបស់ Dutch Broadcast Foundation (NOS) និង Kurdistan Workers&#039 Party (PKK) ។

ក្រុមហ៊ុន ISPs បញ្ចូលនូវ Cryptocurrency Mining Scripts ទៅកាន់អ្នកប្រើប្រាស់ជាច្រើននៅលើ Web Browsers

 image

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសអេស្សីប ឧបករណ៍  Sandvine PacketLogic ត្រូវប្រើប្រាស់ដោយប្រតិបត្តិករទូរគមនាគមន៍សម្រាប់ការស្វែងរកលុយតាមរយៈ

  • ការដាក់បញ្ចូលនូវ cryptocurrency mining script ចូលទៅក្នុង HTTP web page របស់អ្នកប្រើប្រាស់ដើម្បីធ្វើការ Mine ទៅលើ Monero cryptocurrency

  • ការបង្វែរទិសដៅរបស់អ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសអេស្សីបទៅកាន់ Web Pages ជាមួយនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម

នៅក្នុងប្រទេសអេស្សីប ឧបករណ៍ទាំងនេះត្រូវប្រើប្រាស់ដើម្បីធ្វើការរារាំងទោលើការចូលទៅដំណើរការនៃសិទ្ធិមនុស្ស នយោបាយ និងព័ត៌មានសំខាន់ៗដូចជា Al Jazeera, HuffPost Arabic អ្នកយកព័ត៌មានជាច្រើន រួមទាំង NGOs ដូចជាអ្នកឃ្លាំមើលសិទ្ធិមនុស្សផងដែរ៕