ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Meizu 15 នឹងប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយនៅថ្ងៃទី 22 ខែមេសាខាងមុខនេះ

ថ្មីៗនេះ ក្រុមហ៊ុន Meizu ទើបតែបញ្ចេញនូវកាលបរិច្ឆេទផ្លូវការសម្រាប់ការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល Meizu 15 ។ ស្មាតហ្វូនស៊េរីថ្មីនេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 22 ខែមេសានៅក្នុងព្រឹត្តិការណ៍  Wuzhen Internet International Conference Center  នៅក្នុងទីក្រុង Wuzhen ប្រទេសចិន នៅម៉ោង 7:30 P.M ។

image

ស្មាតហ្វូនដែលនឹងបង្ហាញខ្លួនមានដូចជា  Meizu 15, Meizu 15 Lite និង Plus ផងដែរ។ ស្មាតហ្វូន Meizu 15  នឹងមានរូបរាងតួខ្លួនធ្វើពីលោហធាតុ ស៊ុមព័ទ្ធអេក្រង់ស្តើង ហើយវាមានប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយផងដែរ។

image

ស្មាតហ្វូន Meizu 15 Lite  នឹងមានអេក្រង់ទំហំ 5.46” IPS LCD, FullHD display, 3 GB, 4 GB ឬ 6 GB RAM និង 32 GB, 64 GB ឬ128 GB ។ វានឹងមានថាមពលថ្ម 3,000mAh និងកាមេរ៉ាមួយគ្រាប់ទំហំ 12MP, PDAF ផងដែរ។

ចំណែកស្មាតហ្វូន Meizu 15 ប្រើប្រាស់អេក្រង់  AMOLED panel ហើយវាមានប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12MP + 20 MP ។ ស្មាតហ្វូន Meizu 15 Plus នឹងមានអេក្រង់ទំហំ 5.95-inch, 2560 x 1440  ភិចសែល បន្ទះឈីប 2.5GHz octra-core chipset និងថាមពលថ្មដល់ទៅ 3,430 mAh  ៕