ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី OnePlus 6 នឹងបំពាក់នូវមុខងារ Waterproof

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus ផលិតនូវស្មាតហ្វូនដែលមាន Notch ស៊េរីថ្មីដែលភ្ជាប់ជាមួយនឹងមុខងារ Waterproof ។ សម្រាប់ស្មាតហ្វូន OnePlus 5T នៅមិនទាន់មានបំពាក់នូវមុខងារ IP67/68 នៅឡើយទេ ប៉ុន្តែសម្រាប់ស្មាតហ្វូន OnePlus 6 នឹងបំពាក់នូវមុខងារការពារទឹកនេះជាក់ជាមិនខានពិសេសគឺនៅពេលដែលប្រើប្រាស់នៅក្រោមភ្លៀងធ្លាក់តែម្តង។

image

ស្មាតហ្វូន OnePlus 6 នឹងមានប្រើប្រាស់នូវរន្ធដោតកាសស្តាប់ 3.5 mm audio jack និង Notch មួយនៅផ្នែកខាងលើនៃអេក្រង់ ហើយវាក៏ប្រហែលជាប្រើប្រាស់នូវបន្ទះឈីប  Snapdragon 845chipset  និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB ផងដែរ។

ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ  6.28” AMOLED screen ថាមពលថ្ម 3,450 mAh  និងប្រព័ន្ធកាមេរ៉ាភ្លោះ 20 MP + 16 MP ផងដែរ។ សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការលក់នៅមិនទាន់ដឹងនៅឡើយទេ៕