ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដាក់លក់នូវពណ៌ Orchid Gray សម្រាប់ស្មាតហ្វូន Galaxy Note 8 នៅក្នុងប្រទេសឥណ្ឌា

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែដាក់លក់នូវពណ៌ថ្មីមួយទៀតសម្រាប់ស្មាតហ្វូន Galaxy Note 8 នៅក្នុងប្រទេសឥណ្ឌានោះគឺពណ៌ Orchid Gray ។ នៅក្នុងប្រទេសឥណ្ឌានាពេលនេះដាក់លក់តែពណ៌ Midnight Black និង Maple Gold តែប៉ុណ្ណោះ។

image

ក្រៅពីការបង្ហាញនូវពណ៌ថ្មីនេះ ក្រុមហ៊ុន Samsung ក៏ផ្តល់នូវការទទួលប្រាក់ត្រឡប់ទៅវិញសម្រាប់ការទិញស្មាតហ្វូននេះពី Paytm Mall ។ អតិថិជននឹងទទួលទឹកប្រាក់ត្រឡប់ទៅវិញ INR 10,000 ($152) ។ ស្មាតហ្វូននេះដាក់លក់នៅក្នុងតម្លៃ INR 67,900 ($1034) ។ សម្រាប់ពណ៌ថ្មីនេះដាក់លក់ចាប់ពីថ្ងៃនេះហើយ៕