ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រហែលជាប្រកាសបង្ហាញនូវទូរស័ព្ទ iPhones ស៊ីមពីរជាលើកដំបូងបំផុតដែលមានតម្លៃចាប់ផ្តើម​ $550

យើងធ្លាប់លឺពាក្យចចាមអារ៉ាម និងការព្យាករណ៍ជាច្រើនអំពីផលិតផលរបស់ក្រុមហ៊ុន Apple ។ តាមការបញ្ជាក់របស់លោក Kuo របស់ក្រុមហ៊ុន​ KGI បញ្ជាក់ថា ក្រុមហ៊ុន Apple នឹងបញ្ចេញនូវស៊ីមពីរសម្រាប់ម៉ូដែល iPhones នៅឆ្នាំនេះ។ សម្រាប់ស៊ីមពីរនឹងប្រើប្រាស់នៅលើ iPhone 2018 ដែលមានអេក្រង់ 6.1 អ៊ីញ LCD ហើយវាអាចមានតម្លៃចាប់ពី $550 ។

image

សម្រាប់ម៉ូដែលមួយទៀតគឺទំហំ 6.5 អ៊ីញអេក្រង់ OLED ដែលនឹងប្រើប្រាស់ស៊ីមពីរផងដែរ។ ការប្រើប្រាស់ស៊ីមពីរគឺមិនសូវជាពេញនិយមនោះទេនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែវាមានការពេញនិយមនៅក្នុងអាមេរិកឡាទីន អ៊ឺរ៉ុប និងទីផ្សារនៅតំបន់អាស៊ី។

យើងក៏លឺពាក្យចចាមអារ៉ាមជាច្រើនរបស់ iPhone 7 ស៊ីមពីរនៅក្នុងឆ្នាំ 2016 ផងែរ។ ប្រសិនបើពិតជាមានតម្រូវការខ្លាំងសម្រាប់ iPhone ស៊ីមពីរនោះ ក្រុមហ៊ុន Apple ទំនងជាពង្រីកទីផ្សាររបស់ខ្លួនកាន់តែច្រើនថែមទៀត។ តើអ្នកគិតយ៉ាងម៉េចដែរសម្រាប់ iPhone ស៊ីមពីរនេះ?