ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro និង P20 Lite នឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 24 ខែមេសា

បន្ទាប់ពីការបញ្ចេញរូបភាព Teaser នៅលើបណ្តាញសង្គមរួចមកកាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ត្រៀមក្នុងការប្រកាសបង្ហាញស្មាតហ្វូននេះនៅក្នុងប្រទេសឥណ្ឌាផងដែរនៅថ្ងៃទី 24 ខែមេសាខាងមុខនេះ។ ស្មាតហ្វូន P20 Pro នឹងប្រកាសបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន P20 Lite ។

image

ស្មាតហ្វូន P20 Pro ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាដល់ទៅ 3 គ្រាប់ ហើយវាមានតម្លៃត្រឹមតែ €899 ប៉ុណ្ណោះ។ សម្រាប់ស្មាតហ្វូន P20 Lite វិញគឺជាប្រភេទថ្នាក់កណ្តាលដែលមានរូបរាងស្រស់ស្អាតទាក់ទាញផងដែរ។ សម្រាប់វត្តមានរបស់ស្មាតហ្វូន P20 គឺមិនបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះនោះទេ៕