ព័ត៌មាន

រូបភាព Renders និងវីដេអូថ្មីរបស់ស្មាតហ្វូន Samsung Galaxy A6 និង A6+ ពិតជាស្រស់ស្អាត

ស្មាតហ្វូនស៊េរីថ្មី Galaxy A6 និង​A6+ បែកធ្លាយនៅថ្ងៃនេះតាមរយៈរូបភាព Renders ផ្អែកទៅលើ CAD ។ សម្រាប់ម៉ូដែលនីមួយៗក៏មានវីដេអូរបស់វាផងដែរ។ សម្រាប់ស្មាតហ្វូនទាំងពីរនេះគឺជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Galaxy A5 (2017) ផងដែរ។

image

ប្រភពមួយចំនួនបញ្ជាក់ថា ស្មាតហ្វូន Galaxy A6 និង A6+ ប្រហែលជាដាក់លក់នៅក្នុងទីផ្សារផ្សេងជាមួយនឹងឈ្មោះហៅថា Galaxy J8 និង J8+ ។ ស្មាតហ្វូន Galaxy A6 នេះមានវិមាត្រ 149.9 x 71.5 x 7.8 mm បន្ទះឈីប Exynos 7870 SoC ដែលមានអង្គគណនា Cortex-A53 cores រ៉េមទំហំ 3GB និងមេម៉ូរីទំហំ 32GB ហើយវាមានអេក្រង់ទំហំ 5.6 អ៊ីញ។

ស្មាតហ្វូន Galaxy A6+ ដំណើរការបន្ទះឈីប  Qualcomm&#039s Snapdragon 625 chipset រ៉េមទំហំ 4GB និងអេក្រង់ AMOLED ទំហំ 6 អ៊ីញ។ វាប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយហើយវាមានវិមាត្រដល់ទៅ  160.2 x 76.2 x 8.3 mm ។ ស្មាតហ្វូនទាំងពីរនេះនឹងបង្ហាញខ្លួននៅប៉ុន្មានខែខាងមុខនេះជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android Oreo ជាមួយនឹង Samsung Experience 9.0 ផងដែរ៕