ព័ត៌មាន

របាយការណ៍ថ្មីបញ្ជាក់ថា ស្មាតហ្វូន Xiaomi Mi 7 នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតប្រើប្រាស់នូវបច្ចេកវិទ្យា 3D Sensing

នៅក្នុងរបាយការណ៍មួយចេញផ្សាយនៅថ្ងៃនេះបញ្ជាក់ថា ស្មាតហ្វូន Android ដំបូងបំផុតរបស់ខ្លួននឹងប្រើប្រាស់នូវបច្ចេកវិទ្យា 3D facial recognition technology នឹងមិនបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំ 2018 នេះទេ។ ស្មាតហ្វូននេះប្រហែលជាប្រើប្រាស់នូវបច្ចេកវិទ្យា D facial mapping system ស្រដៀងគ្នាទៅនឹងបច្ចេកវិទ្យា TrueDepth Camera នៅលើទូរស័ព្ទ  Apple iPhone X នោះ។

image

របាយការណ៍នេះបញ្ជាក់ថា ការប្រើប្រាស់នូវ  3D sensing modules បង្កើតជាបញ្ហាជាច្រើននៅលើ Software និង Hardwareដែលជាតម្រូវការសម្រាប់បច្ចេកវិទ្យានេះ។ ប្រព័ន្ធនេះដំនើរការនៅលើបន្ទះឈីប  Qualcomm Snapdragon 845 mobile platform ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រហែលជាប្រើប្រាស់នូវបច្ចេកវិទ្យានេះនៅក្នុងឆ្នាំ 2019 ផងដែរ។

image

វាមានការជឿជាក់ថា ស្មាតហ្វូនស៊េរីថ្មី  Xiaomi Mi 7 នឹងប្រើប្រាស់នូវបន្ទះឈីប  Snapdragon 845 mobile platform ហើយវាក៏ប្រើប្រាស់នូវបច្ចេកវិទ្យា 3D sensing  ផងដែរ។ ស្មាតហ្វូន Mi 7 អាចនឹងក្លាយជាស្មាតហ្វូន Android ដំបូងបំផុតដែលប្រើប្រាស់បច្ចេកវិទ្យា  3D facial recognition ៕