ព័ត៌មាន

ស្មាតហ្វូន Huawei P20 Pro ទើបតែឈ្នះពានរង្វាន់ Big Photography Award

ស្មាតហ្វូន Huawei P20 Pro ស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ទើបតែឈ្នះនូវពានរង្វាន់ Big Photography Award តាមរយៈ Technical Image Press Association ដែលមានឈ្មោះថា TIPA ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែបញ្ចេញនូវស្មាតហ្វូនដែលប្រើប្រាស់នូវកាមេរ៉ាចំនួន 3 គ្រាប់ដើម្បីធ្វើការផ្តួលទៅលើស្មាតហ្វូន Galaxy S9+ ដែលឈ្នះពានរង្វាន់ល្អបំផុតនៅ DxOMark នោះ។

image

ការឈ្នះនូវពានរង្វាន់នេះគឺជាការសម្រេចរឿងដ៏ធំមួយសម្រាប់ក្រុមហ៊ុន Huawei ។ TIPA មានការសហការជាមួយនឹងក្រុមហ៊ុនរូបភាពច្រើនជាង 30 ហើយវាក៏មានឱកាសក្នុងការបោះឆ្នោតនូវកាមេរ៉ាល្អបំផុតដូចទៅនឹង DSLR ផងដែរ។

ការសម្រេចចិត្តប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាចំនួន 3 នេះគឺជាផ្នែកមួយនៃការសន្យារបស់ក្រុមហ៊ុន Huawei ក្នុងការបង្ហាញនូវស្មាតហ្វូននាពេលអនាគតនោះ។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បញ្ចេញនូវពណ៌ Twilight ផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei សង្ឃឹមថាស្មាតហ្វូនស៊េរីថ្មីចុងក្រោយនេះនឹងមានគោលដៅក្នុងការលក់ដល់ទៅ 20 លានគ្រឿងនៅក្នុងការនាំចេញនៅឆ្នាំ 2018 នេះ។ ថ្មីៗនេះ វាក៏មានរបាយការណ៍បញ្ជាក់ថា ក្រុមហ៊ុននេះលក់ស្មាតហ្វូន P20 និង P20 Pro នៅក្នុងរយៈពេលត្រឹមតែ 10 វិនាទីបានទឹកប្រាក់រហូតដល់ទៅ 15 លានដុល្លារថែមទៀត៕