ព័ត៌មាន

បន្ទះឈីប Kirin Processors នឹងប្រើប្រាស់ផ្តាច់មុខនៅលើស្មាតហ្វូន Huawei និង Honor

បន្ទះឈីប Kirin Processors របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រើប្រាស់ផ្តាច់មុខនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុននេះ។ កាលពីពេលមុននេះ វាមានការរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងពង្រីកនូវបន្ទះឈីបនេះទៅកាន់ពិភពលោកតាមរយៈការសហការជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Samsung ។ នៅក្នុងព្រឹត្តិការណ៍  Huawei Global Analyst Conference ក្រុមហ៊ុននេះក៏ធ្វើការបដិសេធទៅនឹងរបាយការណ៍នេះផងដែរ។

image

ថ្មីៗនេះ បន្ទះឈីបរបស់ក្រុមហ៊ុន​ Huawei គឺមានលក្ខណៈពិសេសខ្លាំងបំផុត។ ក្រុមហ៊ុន​Huawei ធ្វើការកែប្រែទៅលើ  EMUI Android Skin  ទៅកាន់ Processors នេះ ហើយជាពិសេសបន្ទះឈីប HiSilicon Kirin processors នេះគឺប្រើប្រាស់នៅលើម៉ាកស្មាតហ្វូន Huawei និង Honor តែប៉ុណ្ណោះ។

ក្រៅពីបន្ទះឈីបរបស់ក្រុមហ៊ុននេះ ក្រុមហ៊ុននេះក៏ផ្តោតទៅលើនិន្នាការនៃការប្រើប្រាស់ Notch តាំងពី ៤ ឆ្នាំមុននេះ ប៉ុន្តែវាមានការព្រួយបារម្ភសម្រាប់ការប្រើប្រាស់ជាមួយនឹងអេក្រង់ 16:9 aspect ratio ពីអតិថិជនផងដែរ៕