ព័ត៌មាន

បែកធ្លាយរូបភាព Case Renders របស់ស្មាតហ្វូននស៊េរីថ្មី Galaxy A6 ទាំងពីរដែលមានការរចនាដូច S9

សម្រាប់ Case Renders របស់ស្មាតហ្វូន Samsung Galaxy A6 និង Galaxy A6+ ត្រូវបែកធ្លាយនៅលើអនឡាញ ហើយសម្រាប់ម៉ូដែល Plus នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនោះ។ សម្រាប់ Case នេះគឺមានរូបរាងដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S9 ថែមទៀត។

image

ស្មាមតហ្វូននេះអាចនឹងប្រើប្រាស់នូវអេក្រង់ Infinity Display ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅក្រោមកាមេរ៉ា រន្ធដោតកាសស្តាប់ 3.5 mm Headphone Jack ថែមទៀត។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវរន្ធដោត microUSB ដែលមិនមែនជា USB-C នោះទេ។

ស្មាតហ្វូននេះទើបតែបង្ហាញខ្លួននៅលើវេបសាយរបស់ Samsung.com ហើយវានឹងដាក់លក់នៅក្នុងទីផ្សារនៃអ៊ឺរ៉ុប រុស្សី និងមជ្ឈឹមបូព៌ានោះ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 625 សម្រាប់ Galaxy A6+ ហើយវាមានរ៉េមទំហំ 4GB ខណៈពេលដែលស្មាតហ្វូន Galaxy A6 មានរ៉េមទំហំ 3GB និងបន្ទះឈីប Snapdragon Exynos 7870 ៕