ព័ត៌មាន

Samsung Galaxy A6+ បែកធ្លាយជាមួយនឹងពណ៌ខៀវ និងពណ៌មាសយ៉ាងស្រស់ស្អាត

កាលពីប៉ុន្មានម៉ោងមុននេះ យើងឃើញមានព័ត៌មានបែកធ្លាយជាច្រើនអំពីសំបក Cases របស់ស្មាតហ្វូន Galaxy A6 និង Galaxy A6+ របស់ក្រុមហ៊ុន​Samsung ។ រូបភាព Renders របស់ស្មាតហ្វូននេះក៏បង្ហាញអំពីរូបរាងរបស់ស្មាតហ្វូននេះផងដែរ។

image

យើងបានឃើញរួចមកហើយអំពីការប្រើប្រាស់អេក្រង់ Infinity Display របស់ស្មាតហ្វូននេះ និងការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះរបស់វាដូចគ្នាទៅនឹង Galaxy S9+ ផងដែរ។ ប៉ុន្តែយើងនៅមិនទាន់ច្បាស់អំពីទីតាំងរបស់ Loudspeaker ប៉ុន្តែវាមិនស្ថិតនៅផ្នែកខាងក្រោមនោះទេ។ រូបភាព Renders នេះបង្ហាញវាមានផត Loudspeaker នៅក្រោម​Power Key ផងដែរ។

image

រូបភាព Renders នេះក៏បង្ហាញអំពីការប្រើប្រាស់នូវស៊ីមពីរ និងការប្រើប្រាស់នូវ MicroSD ផងដែរ។ យើងពិតជារីករាយនៅពេលដែលក្រុមហ៊ុន Samsung សម្រេចចិត្តប្រើប្រាស់នូវ Hybrid SIM Tray នោះ។ តើពណ៌មួយណាដែលអ្នកចូលចិត្ត?