ព័ត៌មាន

ក្រុមហ៊ុន AMD ទទួលស្គាល់ថាពិតជាមានកំហុសឆ្គងនៅលើបន្ទះឈីបរបស់ខ្លួនមែន ហើយPatches នឹងបញ្ចេញក្នុងពេលឆាប់ៗនេះ

នៅទីបំផុតក្រុមហ៊ុន AMD ព្រមទទួលស្គាល់ទៅលើកំហុសនៃភាពរងគ្រោះរបស់ខ្លួនដែលមានរហូតដល់ទៅ 13 ហើយវាក៏មានការបើកនូវទ្វារក្រោយសម្រាប់បន្ទះឈីប Ryzen និង EPYC processors ដែលប្រកាសបង្ហាញកាលពីដើមខែនេះដោយ CTS Labs ដែលមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីស្រាអែល ហើយក្រុមហ៊ុនក៏សន្យានឹងបញ្ចេញនូវ Patches សម្រាប់ដោះស្រាយទៅលើបញ្ហានៃម៉ាស៊ីនដែលរងគ្រោះរាប់លានគ្រឿងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

image

យោងតាមក្រុមអ្នកស្រាវជ្រាវ CTS-Labs ឱ្យដឹងថាភាពងាយរងគ្រោះខ្លាំងជាច្រើន (RyzenFall, MasterKey, Fallout និង Chimera) ដែលប៉ះពាល់ដល់ប្រព័ន្ធសុវត្ថិភាព Platform Security Processor (PSP) របស់ក្រុមហ៊ុន AMD អាចអនុញ្ញាតឱ្យអ្នកវាយប្រហារចូលប្រើទិន្នន័យដ៏សំខាន់ និងការតម្លើងមេរោគនៅក្នុងបន្ទះឈីប និងទទួលការចូលប្រើប្រាស់ពេញលេញទៅលើប្រព័ន្ធផងដែរ។

ទោះបីជាវាមានការកេងប្រវ័ញ្ចទៅលើភាពងាយរងគ្រោះរបស់ក្រុមហ៊ុន AMD ក្តី វាអាចជួយអ្នកវាយប្រហារជាច្រើនក្នុងការចូលទៅកាន់លក្ខណៈពិសេសសំខាន់ៗមួយចំនួនដូចជា Windows Credential Guard, TPMs និង virtualization ដែលមានតួនាទីក្នុងការទប់ស្កាត់ការចូលទៅកាន់ទិន្នន័យសំខាន់ចេញពី Admin ឬ Root Account នោះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រុមហ៊ុន AMD នៅថ្ងៃអង្គារនេះ ក្រុមហ៊ុនរារាំងនូវការគំរាមកំហែងនេះដោយនិយាយថា “អ្នកវាយប្រហារណាដែលចូលទៅប្រើប្រាស់ទៅលើ Admin ដោយគ្មានការអនុញ្ញាតនោះត្រូវរកឃើញនៅក្នុងការស្រាវជ្រាវនេះ” ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន AMD អះអាងថា Patches និងការធ្វើបច្ចុប្បន្នភាព Updates សម្រាប់កំហុសឆ្គងសំខាន់ៗទាំងនេះមិនត្រូវគេរំពឹងថានឹងប៉ះពាល់ដល់ដំណើរការរបស់ឧបករណ៍នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ CTS Labs អះអាងផងដែរថា ក្រុមហ៊ុន AMD អាចចំណាយពេលច្រើនខែដើម្បីបញ្ចេញនូវ Patches សម្រាប់បញ្ហាជាច្រើនដែលបញ្ហាមួយចំនួននៅមិនទាន់អាចជួសជុលបាននៅឡើយទេ៕