ព័ត៌មាន

ហេគឃ័រជនជាតិរុស្សីដែលចោទប្រកាន់ថាហេគទៅលើ LinkedIn និង Dropbox ត្រូវបញ្ជូនត្រឡប់ទៅកាន់សហរដ្ឋអាមេរិក

បុរសជនជាតិរុស្សីម្នាក់ត្រូវចោទប្រកាន់ពីបទលួចហេគទៅក្នុង LinkedIn, Dropbox និង Formspring កាលពីឆ្នាំ 2012 ហើយប្រហែលជាអាចល្មើសនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ជាង 100 លាននាក់ត្រូវរកឃើញថាមិនមានកំហុសនោះទេនៅក្នុងការកាត់ក្តីរបស់តុលាការសហព័ន្ធនៅសហរដ្ឋអាមេរិកបន្ទាប់ពីជននេះត្រូវបញ្ជូនចេញពីសាធារណរដ្ឋឆេកនោះ។

image

លោក Yevgeny Aleksandrovich Nikulin អាយុ 30 ឆ្នាំត្រូវគេចាប់ខ្លួននៅក្រុងប្រាក (Prague) នៅថ្ងៃទី 5 ខែតុលាឆ្នាំ 2016 ដោយភ្នាក់ងារប៉ូលិសអន្តរជាតិ Interpol ដែលធ្វើការសហការជាមួយ FBI ប៉ុន្តែថ្មីៗនេះគាត់ត្រូវធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកពីសាធារណរដ្ឋឆេកកាលពីថ្ងៃព្រហស្បតិ៍សម្រាប់ការបង្ហាញខ្លួនដំបូងរបស់គាត់នៅក្នុងតុលាការសហព័ន្ធ។

ការចាប់ខ្លួនលោក Nikulin ចាប់ផ្តើមនៅក្នុងជម្លោះនៃបត្យាប័នរវាងសហរដ្ឋអាមេរិ កនិងប្រទេសរុស្ស៊ីដែលជាកន្លែងលោកប្រឈមនឹងបទចោទប្រកាន់ព្រហ្មទណ្ឌតិចជាងមុនក្នុងការលួចលុយចំនួន 3 450 ដុល្លារតាមរយៈ Webmoney ក្នុងឆ្នាំ 2009 ប៉ុន្តែសាធារណរដ្ឋឆេកសម្រេចចិត្តគាំទ្រសហរដ្ឋអាមេរិក។

នៅសហរដ្ឋអាមេរិក Nikulin កំពុងប្រឈមមុខនឹង:

— 3 ករណីសម្រាប់ការលុកលុយកុំព្យូទ័រ

— 2 ករណីសម្រាប់ការបញ្ជូនពត៌មានកូដ ឬពាក្យបញ្ជាដោយចេតនាដែលបណ្តាលឱ្យខូចខាតដល់កុំព្យូទ័រការពារ

— 2 ករណីជាបទចោរលួចអត្តសញ្ញាណ

— 1 ករណីសម្រាប់ការជួញដូរក្នុងឧបករណ៍ដែលគ្មានការអនុញ្ញាត

— 1 ករណីសម្រាប់ការសមគំនិត

យោងតាមការពិន័យអតិបរមាសម្រាប់ករណីនីមួយៗនោះ លោក Nikulin ប្រឈមមុខនឹងការជាប់ពន្ធនាគារអតិបរមា 32 ឆ្នាំ និងពិន័យជាប្រាក់ច្រើនជាង 1 លានដុល្លារ។ នាយកដ្ឋានយុត្តិធម៌អាមេរិកចោទប្រកាន់លោក Nikulin ថាលួចចូលទៅក្នុងកុំព្យូទ័រដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អាមេរិកចំនួនបីរួមមាន LinkedIn, ប្រព័ន្ធផ្ទុកទិន្នន័យលើអ៊ីនធឺរណេត Dropbox និងក្រុមហ៊ុន FSM ។ លោក Nikulin រាយការណ៍ថាពិតជាបានចូលទៅបណ្តាញ LinkedIn ពីថ្ងៃទី 3 ខែមីនាដល់ថ្ងៃទី 4 ខែមីនាឆ្នាំ 2012, ការចូលទៅកាន់ Dropbox ចន្លោះថ្ងៃទី 14 ខែឧសភាដល់ថ្ងៃទី 25 ខែកក្កដាឆ្នាំ 2012 និងការចូលទៅកាន់ Formspring ចន្លោះថ្ងៃទី 13 ខែមិថុនាដល់ថ្ងៃទី 29 ខែមិថុនាឆ្នាំ 2012 ពិតមែន។

ក្រុមហេគឃ័រលួចគណនីរបស់អ្នកប្រើប្រាស់ LinkedIn ជាង 117 លាននាក់ និងអ្នកប្រើប្រាស់ Dropbox ជាង 68 លាននាក់។ អាជ្ញាធរក៏និយាយផងដែរថា បន្ទាប់ពីការលួចទិន្នន័យពីក្រុមហ៊ុនទាំងបីនោះ លោក Nikulin ធ្វើការជាមួយអ្នករួមគំនិតមិនមានឈ្មោះដើម្បីលក់ទិន្នន័យដែលគេលួចបាននោះ។

ក្រៅពីការលួចចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងបីនេះ នាយកដ្ឋានយុត្តិធម៌ក៏ចោទប្រកាន់លោក Nikulin ថាទទួលសិទ្ធិចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលិកជាច្រើននៅ LinkedIn និង Formspring ដែលជួយឱ្យគាត់ធ្វើការហេគទៅលើកុំព្យូទ័រកាន់តែងាយស្រួល។ កាសែតញូវយ៉ករាយការណ៍ថា លោក Nikulin បង្ហាញខ្លួននៅតុលាការសហព័ន្ធនៅសាន់ហ្វ្រាន់ស៊ីស្កូកាលពីថ្ងៃសុក្រហើយសុំមិនមានទោសចំពោះការចោទប្រកាន់ប្រឆាំងនឹងរូបលោកផងដែរ៕