ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បង្កើតនូវ Linux OS ផ្ទាល់ខ្លួនដើម្បីការពារទៅលើឧបករណ៍ IoT

នៅទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បង្កើត Linux kernel ផ្ទាល់ខ្លួនមួយដើម្បីគ្រប់គ្រងទៅលើ “Azure Sphere” ដែលជាបច្ចេកវិទ្យាថ្មីមានគោលដៅក្នុងការការពារទៅលើឧបករណ៍ “Internet of things” រាប់ពាន់លានគ្រឿងនោះតាមរយៈការប្រើប្រាស់នូវ Linux kernel ជាមួយនឹង Chip ថ្មី ហើយនឹងសេវាកម្ម cloud security service របស់ខ្លួនផងដែរ។

 image

គម្រោង Project Azure Sphere ផ្តោតសំខាន់ទៅលើការការពារទៅលើឧបករណ៍ IoT ដែលមានដូចជាឧបករណ៍ឆ្លាតវៃប្រើប្រាស់នៅក្នុងផ្ទះ ឧបករណ៍បច្ចេកវិទ្យាសម្រាប់ក្មេងៗ និងឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀតផងដែរ។ នៅក្នុងកញ្ចប់សុវត្ថិភាពថ្មីនេះផ្តោតទៅលើធាតុសំខាន់ចំនួន 3 គឺ Azure Sphere-certified microcontrollers (MCUs), Azure Sphere OS និង Azure Sphere Security Service ។

 image

ឧបករណ៍បច្ចេកវិទ្យា Internet of Things (IoT) ងាយនឹងរងគ្រោះនូវការវាយប្រហារពីចម្ងាយដោយសារតែវាមិនមានប្រព័ន្ធសុវត្ថិភាពខ្លាំងក្លានោះទេ។ សម្រាប់ឧបករណ៍ Internet of Things (IoT) អាចភ្ចាប់ទៅកាន់បណ្តាញ Network ដែលគ្មានសុវត្ថិភាពបាន ហើយវាក៏អាចនឹងរងនូវការវាយប្រហារ DDoS attacks តាមរយៈមេរោគ Mirai IoT botnet ផងដែរ៕