ព័ត៌មាន

ពេលនេះ ស្មាតហ្វូន Essential Phone ដាក់លក់ជាផ្លូវការនៅក្នុងចក្រភពអង់គ្លេស បារាំង ជប៉ុន និងកាណាដា

ក្រុមហ៊ុនបច្ចេកវិទ្យា Essential ប្រកាសបង្ហាញថា នៅលើ Web Store របស់ក្រុមហ៊ុននៅពេលនេះគឺដាក់លក់នូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងប្រទេសជាច្រើនហើយ។ នៅក្នុងការបង្ហោះនៅលើ Twitter បញ្ជាក់ថា ស្មាតហ្វូននេះដាក់លក់នៅក្នុង ចក្រភពអង់គ្លេស បារាំង ជប៉ុន និងកាណាដា ហើយអ្នកអាចទិញបាននៅលើ essential.com Store បានផងដែរ។

image

ប្រសិនបើអ្នកចូលទៅក្នុងវេបសាយរបស់ក្រុមហ៊ុននេះ អ្នកនឹងឃើញនូវស្មាតហ្វូនរបស់ក្រុមហ៊ុន Essential នៅលើវេបសាយ។ អ្នកគាំទ្ររបស់ស្មាតហ្វូន Essential Phone នៅក្នុងប្រទេសទាំងនេះអាចរកទិញស្មាតហ្វូននេះបានដោយស៊េរីតាមរយៈវេបសាយផងដែរ៕