ព័ត៌មាន

តម្លៃរបស់ស្មាតហ្វូន Samsung Galaxy A6 (2018) និង Galaxy A6+ (2018) បែកធ្លាយហើយ!

ពេលនេះ ស្មាតហ្វូន Samsung Galaxy A6 (2018) និង Galaxy A6+ (2018) ចាប់ផ្តើមបែកធ្លាយកាន់តែច្បាស់ហើយ ហើយពេលនេះតម្លៃរបស់វាក៏បែកធ្លាយផងដែរ។ ស្មាតហ្វូន Galaxy A6 (2018) នឹងមានតម្លៃចន្លោះពី €300-€340 ខណៈពេលដែលស្មាតហ្វូន Galaxy A6+ (2018) នឹងមានតម្លៃ €360-€400 ។

image

វាមានព័ត៌មានបែកធ្លាយជាច្រើនអំពីស្មាតហ្វូននេះដូចជាស្មាតហ្វូន Galaxy A6+ (2018) នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 450 ។ ស្មាតហ្វូន Galaxy A6 (2018)  នឹងមានអេក្រង់ទំហំ 5.6-inch Super AMOLED of 1440x720px  បន្ទះឈីប Exynos 7870 chipset  ជាមួយរ៉េមទំហំ 3GB /4GB កាមេរ៉ា 16MP f/1.7  និងកាមេរ៉ាខាងមុខទំហំ 16MP f/1.9 ។

ស្មាតហ្វូន Galaxy A6+ (2018) នឹងមានអេក្រង់ 6-inch Super AMOLED with a higher 2220x1080px បន្ទះឈីប Snapdragon 450 រ៉េមទំហំ 3GB / 4GB ប្រព័ន្ធកាមេរ៉ាភ្លោះខាងមុខទំហំ 16MP f/1.7 + 5MP f/1.9 និងកាមេរ៉ាខាងមុខ  24MP f/1.9 selfie  ភ្ជាប់ជាមួយនឹង LED Flash ផងដែរ។ ស្មាតហ្វូន Galaxy A6+ (2018) នឹងមានថាមពលថ្ម 3,500mAh ខណៈពេលដែលស្មាតហ្វូន Galaxy A6 (2018)  មានថាមពលថ្ម 3000mAh ។ ស្មាតហ្វូននេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ៕