ព័ត៌មាន

នៅក្នុងបញ្ជីរបស់ TENAA បញ្ជាក់ថា ស្មាតហ្វូន Samsung Galaxy A6+ នឹងមានអេក្រង់ទំហំ 6 អ៊ីញ ថាមពលថ្ម 3500mAh

តហ្វូន Samsung Galaxy A6+ ទើបតែបង្ហាញខ្លួននៅលើវេបសាយរបស់ក្រុមហ៊ុន TENAA របស់ចោន។ ស្មាតហ្វូននេះនឹងមានអេក្រង់ប្រភេទ infinity display (18.5:9 aspect ratio) ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនខាងក្រោយ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរ។

image

តាមការបញ្ជាក់នៅក្នុង TENAA នេះ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់  2220×1080 ជាមួយនឹងវិមាត្រ  160.1×75.7×7.9mm និងថាមពលថ្ម 3,500mAh  ថែមទៀតផង។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 625 SoC  នៅលើស្មាតហ្វូន Galaxy A6+ (2018) និងរ៉េមទំហំ 4GB ផងដែរ៕