ព័ត៌មាន

ក្រុមហ៊ុនសាមសុង​នឹងធ្វើការសម្ភោធកម្មវិធី Samsung Members នៅពេលខាងមុខនេះ

ដើម្បីអរគុណនិងជាការលើកទឹកចិត្ត ដល់អ្នកគាំទ្រទូរស័ព្ទដៃសាមសុង​ដូច្នោះហើយទើបក្រុមហ៊ុនសាមសុងបានបង្កើតនូវកម្មវិធីថ្មីមួយទៀតដែលមានឈ្មោះថា Samsung Members ដែលនឹងរៀបចំសម្ភោធឡើង នៅផ្សារទំនើបអ៊ីអន នៅថ្ងៃទី៥ ឧសភា ២០១៨ ខាងមុខនេះ។

មិនត្រឹមតែប៉ុណ្ណោះលោកអ្នកនឹងទទួលបានសំបុត្រកុន​១​សន្លឹកដោយឥតថ្លៃភ្លាមៗដោយគ្រាន់តែលោកអ្នកដោនឡូត Samsung Members App សម្រាប់អ្នកដែលប្រើប្រាស់ទូរស័ព្ទដៃ Samsung Galaxy ទាំងអស់ហើយធ្វើតាមការណែនាំពីការចុះដើម្បីទទួលបានអត្ថប្រយោជន៏ជាច្រើនពីកម្មវិធីនេះ។

image

លក្ខណៈពិសេសៗរបស់ Samsung Members  ដ៏មានប្រយោជន៍ដូចជា ៖

ទទួលបានរង្វាន់ – ទទួលបានអត្ថប្រយោជន៍ដូចជា​ ការអញ្ជើញចូលរួមព្រឹត្តិការណ៍ពិសេសៗ និងការបញ្ចុះតម្លៃសេវាកម្មផ្សេងៗ នៅតាមបណ្តាហាងទំនិញជាច្រើន ដោយមិនតម្រូវឲ្យបញ្ចូលប្រាក់ទៅក្នុងគណនីរបស់លោកអ្នកនោះឡើយ​។

ផ្តល់នូវចម្លើយដែលអ្នកត្រូវការ – ផ្នែកសំណួរចម្លើយដ៏ទូលំទូលាយបានរៀបចំចម្លើយរួចជាស្រេចសំរាប់ការឆ្លើយតបនូវអ្វីដែលអ្នកកំពុងស្វែងរក។ អ្នកក៏អាចសួរទៅកាន់ទីប្រឹក្សាជំនាញរបស់ក្រុមហ៊ុន Samsung ដោយផ្ទាល់សម្រាប់ការឆ្លើយតបយ៉ាងស៊ីជម្រៅបន្ថែម ឬផ្ញើរបាយការណ៍ទាក់ទិននឹងបញ្ហាទាំងឡាយដែលអាចមានដូចជានៅពេលកម្មវិធីខូចគាំង។

image

ថែរក្សាទូរស័ព្ទ Galaxy របស់អ្នកបានល្អបំផុត – អ្នកអាចប្រើកម្មវិធីរាវរកបញ្ហាបានយ៉ាងងាយស្រួល ដើម្បីពិនិត្យស្ថានភាពទូរស័ព្ទរបស់អ្នក។

 ដើរទាន់សម័យកាលទំនើប – ទទួលបានព័ត៌មានចុងក្រោយបង្អស់អំពីទូរស័ព្ទ Galaxy ស្វែងរកគន្លឹះល្អៗពីរបៀបប្រាស់កម្មវិធី Galaxy ដែលពេញនិយមថ្មីៗ ។

 គ្រប់គ្រងផលិតផលរបស់អ្នក – ចុះឈ្មោះឧបករណ៍ Samsung របស់អ្នក​ ដើម្បីទទួលបានគន្លឹះដ៏មានប្រយោជន៍យ៉ាងច្រើន និងជំនួយផ្នែកបច្ចេកទេសកាន់តែលឿនជាងមុន។

ដូច្នេះ នៅចាំអីទៀត? តោះ! នាំគ្នាដោនឡូតកម្មវិធី Samsung Members ហើយទៅយកសំបុត្រកុនហ្វ្រីៗ នៅ Lobby Floor នៃរោងកុន Major Cineplex ផ្សារទំនើបអ៊ីអន នៅថ្ងៃទី៥ ឧសភា ២០១៨ ខាងមុខនេះ ទាំងអស់គ្នា។