ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញស្មាតហ្វូន Galaxy Galaxy S9 និង Galaxy S9+ ទំហំ 128GB/256GB នៅក្នុងសហរដ្ឋអាមេរិក

នៅថ្ងៃនេះ  ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញស្មាតហ្វូន Galaxy Galaxy S9 និង Galaxy S9+ ទំហំ 128GB/256GB នៅក្នុងសហរដ្ឋអាមេរិកហើយ។ ស្មាតហ្វូននេះអាចកម្មង់ទិញបាននៅថ្ងៃទី 1 ខែឧសភានេះ ហើយវានឹងដាក់លក់នៅថ្ងៃទី 18 ខែឧសភានៅលើវេបសាយ Samsung.com ។

image

ស្មាតហ្វូននេះនឹងប្រើប្រាស់នូវរន្ធដោត microSD ទំហំ 400GB សម្រាប់ម៉ូដែលទាំងនេះ ហើយអ្នកអាចប្រើប្រាស់នូវទំហំដល់ទៅ 656GB ថែមទៀត។ សម្រាប់ស្មាតហ្វូន Galaxy S9 ទំហំ 128GB នឹងលក់នៅក្នុងតម្លៃ $769.99 ខណៈពេលដែលទំហំ 256GB នឹងលក់នៅក្នុងតម្លៃ $819.99 ខណៈពេលដែលស្មាតហ្វូន Galaxy S9+ លក់នៅក្នុងតម្លៃ $889.99  សម្រាប់ទំហំ 128GB និងតម្លៃ  $939.99 សម្រាប់ទំហំ 256GB ។ ស្មាតហ្វូននេះនឹងមានពណ៌ Lilac Purple, Coral Blue និង Midnight Black ៕