ព័ត៌មាន

ក្រុមហ៊ុន​ Digitimes៖ ការនាំចេញថេប្លេតនៅក្នុងត្រីមាសទី 1 មានការធ្លាក់ចុះ ហើយការលក់គឺមានត្រឹមតែ 33 លានគ្រឿង

ការនាំចេញថេប្លេតនៅទូទាំងពិភពលោកគឺមានការធ្លាក់ចុះ នេះបើតាមរបាយការណ៍មួយនៅក្នុងក្រុមហ៊ុន Digitimes Research នោះ។ នៅក្នុងត្រីមាសទី 1 នៅក្នុងឆ្នាំ 2018 នេះ ថេប្លេតចំនួន 33 លានគ្រឿងត្រូវនាំចេញ។ វាមានការធ្លាក់ចុះ 28.2% នៅក្នុងត្រីមាសនេះ។ អ្នកវិភាគនិយាយថា ការធ្លាក់ចុះនេះគឺដោយសារតែហេតុផលពីរយ៉ាងគឺកង្វះនៃការផលិតពីក្រុមហ៊ុនមិនមែន Apple និងតម្រូវការរបស់អ្នកប្រើប្រាស់មានការប្រែប្រួល។

image

ក្រុមហ៊ុន Apple ទើបតែធ្វើការប្រកាសបង្ហាញនូវ iPad 9.7 (2018) ប៉ុន្តែតម្លៃរបស់វាក៏ខ្ពស់ផងដែរ។ សម្រាប់ថេប្លេតដែលមានទំហំអេក្រង់ 7 និង 8 អ៊ីញគឺមានការលក់ធ្លាក់ចុះ។ សម្រាប់អេក្រង់តូចមានការធ្លាក់ចុះ 8% នៅក្នុងពីរត្រីមាសជាប់ៗគ្នា។

ក្រុមហ៊ុន Apple ត្រូវគេរំពឹងថានឹងមានការកើនឡើងនៅត្រីមាសក្រោយនេះជាមួយនឹង iPad Pro នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតក៏គ្មានគម្រោងក្នុងការប្រកាសបង្ហាញនូវថេប្លេតស៊េរីថ្មីផងដែរ ហើយ Digitimes ព្យាករណ៍ថាវានឹងមានការធ្លាក់ចុះ 6.24% គឺប្រហែលជា 31.06 គ្រឿងប៉ុណ្ណោះ៕