ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ចង់លក់អាជីវកម្ម Health Division ទៅកាន់ម្ចាស់ដើមវិញ

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ប្រកាសបញ្ជាក់ជាផ្លូវការថា ខ្លួនកំពុងពិភាក្សាក្នុងការលក់នូវអាជីវកម្ម Health Division របស់ខ្លួនទៅកាន់លោក​ Eric Carreel ដែលសហស្ថាបនិករបស់ Withings នោះ។ ក្រុមហ៊ុន Nokia ទិញយកក្រុមហ៊ុន​ Withings នៅក្នុងឆ្នាំ 2016 នៅក្នុងតម្លៃ  €170m ។ ប៉ុន្តែអាជីវកម្មនេះមិនដំណើរការល្អនោះទេ។

image

វានៅមិនទាន់ច្បាស់នោះទេដែលថា តើលោក Eric Carreel នឹងចំណាយលុយប៉ុន្មានទិញអាជីវកម្មនេះពីក្រុមហ៊ុន Nokia វិញនោះ។ អាជីវកម្ម Nest របស់ក្រុមហ៊ុន Google និង Samsung ក៏មានការចាប់អារម្មណ៍ទៅលើអាជីវកម្ម Health Division របស់ Nokia ផងដែរ។ Nokia បន្ថែមថា ការទិញយកអាជីវកម្ម Withings នៅក្នុងឆ្នាំ 2016 ដើម្បីប្រកួតជាមួយនឹងអាជីវកម្ម Health Kit របស់ក្រុមហ៊ុន Apple នោះ៕