ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia X6 បង្ហាញខ្លួននៅក្នុងវីដេអូថ្មីមួយដែលពិតជាស្រស់ស្អាតមែនទែន

កាលពី ៥ ថ្ងៃមុននេះ យើងឃើញនូវរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន Nokia X6 ហើយពេលនេះយើងមានវីដេអូរបស់ស្មាតហ្វូននេះហើយ។ ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 16 ខែឧសភាខាងមុខនេះ។

image

សម្រាប់ Wallpaper នៅលើអេក្រង់របស់ស្មាតហ្វូននេះនឹងធ្វើឡើងនូវព្រឹត្តិការណ៍មួយនៅទីក្រុងប៉េកាំងនៅក្នុងប្រទេសចិន។ សម្រាប់ស្មាតហ្វូននេះនឹងប្រើប្រាស់អេក្រង់ 19:9 Notch និងប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយ។ ស្មាតហ្វូន Nokia X6 នឹងមានតម្លៃ $250/€210  នៅពេលដែលវាដាក់លក់នៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះមានសមត្ថភាពនៅចន្លោះស្មាតហ្វូន Nokia 6 (2018)និង Nokia 7 plus ៕