ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ប្រកាសបង្ហាញនូវកុលបុត្រសម្ព័ន្ធ Realme ដែលនឹងបង្ហាញខ្លួនដំបូងបំផុតនៅប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញក្រុមហ៊ុន Honor គឺជាម៉ាកយីហោផ្សេងមួយទៀតដែលជាកុលបុត្រសម្ព័ន្ធរបស់ខ្លួន ហើយពេលនេះក្រុមហ៊ុន Oppo ក៏ធ្វើដូចគ្នាដែរ។ ក្រុមហ៊ុននេះកំពុងតែដំណើរការយ៉ាងល្អនៅក្នុងទីផ្សារ Offline នៅក្នុងប្រទេឥណ្ឌា ប៉ុន្តែដើម្បីបង្កើននូវការលក់អនឡាញនោះ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញកុលបុត្រសម័ន្ធមួយទៀតឈ្មោះថា Realme នោះ។

image

សម្រាប់រូបភាព Poster ថ្មីមួយនិយាយថា Unique ប៉ុន្តែយើងក៏ឃើញមានការរចនារូបរាងដូចគ្នាសម្រាប់ស្មាតហ្វូន HTC Touch Diamond និងស្មាតហ្វូន Oppo R1X ផងដែរ។ ស្មាតហ្វូន Realme 1 នេះមានភ្ជាប់ជាមួយនឹង notch ដែលមានបន្ទះឈីប Helio P60 chipset ហើយតម្លៃរបស់វាប្រហែលជា INR23,000 ឬ $350/€290 ។ ស្មាតហ្វូន Oppo A3 និង Realme 1  នឹងមាន 4 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ទឹកប្រាក់ ផ្កាឈូក និងពណ៌ក្រហម៕