ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Vivo X21 UD ចាប់ផ្តើមដាក់លក់ហើយនៅក្នុងប្រទេសសិង្ហបុរីមុនគេបំផុត

ស្មាតហ្វូនស៊េរីថ្មី Vivo X21 UD ចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសចិននៅក្នុងខែកុម្ភៈ ហើយពេលនេះវាចាប់ផ្តើមដាក់លក់ជាលក្ខណៈអន្តរជាតិហើយ។ សម្រាប់ទីផ្សារមុនគេដែលលក់ស្មាតហ្វូនបំពាក់ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នៅក្នុងប្រទេសសិង្ហបុរី។ ស្មាតហ្វូននេះលក់នៅក្នុងតម្លៃខ្ទង់ 500 ផោននៅថ្ងៃទី 5 ខែមេសានេះ។

 image

ស្មាតហ្វូនស៊េរីថ្មី Vivo X21 UD ប្រើប្រាស់នូវអេក្រង់ប្រភេទ 6.28-inch Super AMOLED ជាមួយកម្រិតភាពច្បាស់ 1080x2280px បន្ទះឈីប Snapdragon 660 chipset ជាមួយរ៉េមទំហំ 6GB និងប្រព័ន្ធកាមេរ៉ាភ្លោះ  12MP+5MP  ហើយរូបរាងរបស់វាពិតជាស្រស់ស្អាតមែនទែន៕