ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រកាសបង្ហាញសេវាកម្ម Mi Music និង Mi Video Streaming Services នៅក្នុងប្រទេសឥណ្ឌា

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែដំណើរការនូវសេវាកម្ម Mi Music និង Mi Video Streaming Services នៅក្នុងប្រទេសឥណ្ឌា ។ សេវាកម្មទាំងនេះនឹងនាំយកនូវតន្រ្តី និងវីដេអូជាមួយនឹងការប្រើប្រាស់នូវកម្មវិធី Music និង Video Apps ចេញពី MIUI តែម្តង។

image

សេវាកម្ម Mi Music គឺគ្រប់គ្រងដោយ Hungama ហើយសេវាកម្មនេះមានការផ្តល់នូវ Tracks ចំនួន 10 លានឥតគិតថ្លៃ ហើយវាមានតម្លៃ INR 899 ($13.49) ក្នុងមួយឆ្នាំ។ សម្រាប់សេវាកម្ម Mi Video គឺគ្រប់គ្រងដោយ Hugama Play, Sony Liv និង Voot ជាមួយនឹង Sun NXT, ALT Balaji, Zee5, Viu, TVFនិង Flickstree  ក្នុងពេលឆាប់ៗនេះ។ សេវាកម្មនេះគឺមានរយៈពេល 500,000 ម៉ោងសម្រាប់ Content ដែលមានការផ្តល់ជូនឥតគិតថ្លៃ 80% នោះ។

សេវាកម្មនេះគឺស្ថិតនៅក្នុង Beta នៅក្នុង Version ដែលនឹងដាក់ដំណើរការនៅក្នុងពាក់កណ្តាលខែឧសភានេះ៕