ព័ត៌មាន

ស្មាតហ្វូន Xiaomi Remi S2 បង្ហាញខ្លួនជាផ្លូវការនៅហាង Mi Czech Store

ស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុត Redmi S2 របស់គ្រួសារ Redmi ទើបតែបង្ហាញខ្លួនជាផ្លូវការនៅក្នុងហាង Mi Store នៅក្នុងប្រទេស Czech Republic នោះ។ ស្មាតហ្វូននេះនឹងមានឈ្មោះហៅថា Surge S2 ដែលប្រើប្រាស់នូវបន្ទះឈីប SoC ចុងក្រោយបំផុត។

imageimage

ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.99-inch screen ជាមួយកម្រិតភាពច្បាស់  1440×720 pixel  និងប្រព័ន្ធកាមេរ៉ាភ្លោះ 12MP+5MP ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 16MP និងថាមពលថ្ម  3,080 mAh ។ ស្មាតហ្វូន Redmi 2S ប្រើប្រាស់នូវបន្ទះឈីប Snapdragon 625 នៅលើ MIUI 9 នៃប្រព័ន្ធប្រតិបត្តិការ Android Oreo ។ ស្មាតហ្វូននេះនឹងមានទំហំរ៉េម 2/3/4GB និងម៉េមូរីក្នុងម៉ាស៊ីន  16/32/64GB ៕