ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទទួលបានប៉ាតង់សម្រាប់ការលេងហ្គេមនៅលើស្មាតវ៉ច

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែទទួលបាននូវប៉ាតង់សម្រាប់ការលេងហ្គេមនៅលើស្មាតវ៉ច នេះបើតាមការទម្លាយរបស់ World Intellectual Property Organization (WIPO)  ។ កម្មវិធីនេះចាប់ផ្តើមដាក់ស្នើនៅក្នុងខែធ្នូឆ្នាំ 2017 នេះ ហើយនៅក្នុងឆ្នាំ 2015 និងឆ្នាំ 2016 គឺស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍនោះ។

image

image

ប៉ាតង់នេះអនុញ្ញាតឱ្យស្មាតវ៉ចអាចធ្វើការលេងហ្គេមជាច្រើនបានមិនថាហ្គេមបាញ់ប្រហារ ឬការលេងហ្គេមប្រណាំងឡាននោះទេ។ វាក៏ភ្ជាប់ជាមួយនឹង Virtual Keyboard ផងដែរ។ សម្រាប់ខ្សែនាឡិកានេះក៏អាចធ្វើការប្រើប្រាស់សម្រាប់មុខងារជាច្រើនក្នុងការថតរូបភាព Selfies បានថែមទៀត។ វាអាចធ្វើការពង្រីក ពង្រួម និងការ Select ទៅលើ text បានកាន់តែងាយស្រួល៕