Nokia 6 គឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន HMD Global ដែលប្រកាសបង្ហាញខ្លួនកាលពីឆ្នាំមុននេះ ប៉ុន្តែពេលនេះនៅក្នុងឆ្នាំ 2018 ស្មាតហ្វូនជំនាន់បន្ទាប់ក៏បង្ហាញខ្លួន។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់បញ្ជាក់ថា ស្មាតហ្វូន Nokia 6 (2018) នេះដាក់លក់នៅក្នុងទីផ្សារនៅសហរដ្ឋអាមេរិកហើយ។
លោកអ្នកអាចកម្មង់ទិញស្មាតហ្វូននេះនៅ Best Buy និង Amazon ។ ស្មាតហ្វូនNokia 6 (2018) នេះគឺជាផ្នែកមួយនៃគម្រោង Android One ហើយវាមានតែពណ៌ Black/Copper ប៉ុណ្ណោះដែលដាក់លក់នៅសហរដ្ឋអាមេរិកនោះ៕