ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note 9 បង្ហាញខ្លួននៅក្នុងវិញ្ញាបនបត្រ MIIT របស់ចិន

ជាមួយនឹងការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy  S9 និង Galaxy S9+ ប៉ុន្តែវានៅតែមានព័ត៌មានរបស់ស្មាតហ្វូន Galaxy Note 9 ។ ព័ត៌មានចុងក្រោយបំផុតមានការបែកធ្លាយនៅក្នុងវិញ្ញាបនបត្រនៅក្នុង MIIT នៅក្នុងប្រទេសចិន។

 image

ស្មាតហ្វូននេះមានពីរប្រភេទគឺ SM-N9600 និង SM-N9608 ។ តាមការបញ្ជាក់នៅក្នុងដើមខែមេសានេះ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6.4 អ៊ីញជាមួយនឹងកម្រិត 18.5:9 aspect ratio, ថាមពលថ្ម 3,850 ឬ 4,000 mAh បន្ទះឈីប Snapdragon 845  សម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិក។ ស្មាតហ្វូននេះនឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 ថែមទៀត៕