ព័ត៌មាន

ម៉េមូរី PRO Endurance MicroSD Cards ថ្មីរបស់ក្រុមហ៊ុន Samsung សមត្ថភាពកាន់តែខ្លាំងក្លា

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវ microSD Cards ត្រកូល PRO Endurance ដែលមានលក្ខណៈប្រសើរខ្លាំងក្លាជាងមុនដល់ទៅ 25 ដងបើធៀបជាមួយនឹងកាត PRO EVO Cards ។ សម្រាប់ត្រកូល PRO Endurance នេះពិតជាស្របទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ជាក់ជាមិនខាន។

image

microSD កាតនេះមានច្រើនទំហំគឺ 32GB, 64GB និង 128GB ហើយវាមានល្បឿនដល់ទៅ 100 MB/s សម្រាប់ការ Read និងល្បឿន Write ដល់ទៅ 30MB/s ។ សម្រាប់ទំហំ 128GB នេះអាចធ្វើការថតវីដេអូបានរយៈពេល 43,800  ម៉ោង ម៉េមូរីទំហំ64GB ប្រើប្រាស់រយៈពេល  26,280  និងទំហំ 32GB ប្រើប្រាស់បានរយៈពេល 17,520 ម៉ោងថែមទៀត។

image

សម្រាប់ម៉េមូរីទំហំ 32GB មានតម្លៃ $24.99 ម៉េមូរីទំហំ 64GB មានតម្លៃ $44.99 និងម៉េមូរី 128GB មានតម្លៃ $89.99 ៕