ព័ត៌មាន

ពិធីសម្ពោធក្រុមហ៊ុន BDIGroups ក្រុមហ៊ុនផ្តល់សេវាកម្មព័ត៌មានវិទ្យាគ្រប់ប្រភេទ នឹងដំណើរការអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា

នៅល្ងាចថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៨ នៅសណ្ឋាគារភ្នំពេញ ក្រុមហ៊ុនប៊ី ឌី​ អាយ ជី ប្រារព្ភកម្មវិធីសម្ពោធជាផ្លូវការរបស់ខ្លួនក្រោមអធិបតីភាពឯកឧត្តម ជា មានិត អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ក្រុមហ៊ុននឹងដំណើរការអាជីវកម្មរបស់ខ្លួនជាផ្លូវការ និងស្របតាមច្បាប់ដែលមានជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា ។ ដោយតាមស្របច្បាប់ដែលមានជាធរមាន ក្រុមហ៊ុនប៊ី ឌី អាយ ជី នឹងប្រតិបត្តិការជាអាជីវកម្មរបស់ខ្លួនក្នុងការផ្តល់ការជូនសេវាកម្ម ផលិតសូហ្វែ សេវាកម្មព័ត៌មានវិទ្យា សេវាកម្មទូរគ មនាគមន៍ និងដំណោះស្រាយ ឃ្លាំងផ្ទុកទិន្នន័យ ការប្រមូល និងផលិតទិន្នន័យដ៏មានគុណភាព ។

image

image

ដោយមើលឃើញពីនិន្នាការនៃការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងតម្រូវការចាំបាច់លើវិស័យនេះ ក្រុមហ៊ុនប៊ី ឌី អាយ ជី មានសុទិដ្ឋិនិយមថាសេវាកម្មរបស់ខ្លួន នឹងចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានវិទ្យា​ក្នុងប្រទេសកម្ពុជាឲ្យកាន់តែខ្លាំងក្លាមួយកម្រិតទៀត ។ ជាមួយនឹងចក្ខុវិស័យក្នុងការប្រមូល និងចាប់យកនូវសំណុំ ទិន្នន័យស្មុគស្មានដែលមានអត្ថប្រយោជន៍ គោលបំណងធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃជីវិត ក៏ដូចជាបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់ និងបេសកកម្មក្នុងការបើប្រាស់វិធីវិភាគទិន្នន័យកម្រិតខ្ពស់ដើម្បីដំណើរការសំនុំ ទិន្នន័យស្មុគស្មាញ ការទាញយកសក្តានុពលពីទិន្នន័យចំបងទាំងអស់នេះ ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន ក៏ដូចជាអ្នកប្រើប្រាស់ ក្រុមហ៊ុនប៊ី ឌី អាយជី នឹងទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីអតិថិជន។

image

image

យោងតាមប្រសាសន៍របស់ឯកឧត្តម ជា មានិត “ការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ទ.ប.គ.ព) នៅព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលប្រកួតប្រជែងដ៏មានសារៈសំខាន់ ជាពិសេសក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលវិស័យនេះបានចូលរួមចំណែក និងដើរតួនាទីដ៏សំខាន់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទាំងនៅក្នុងទីក្រុង និងតាមជនបទ ។ ប្រការនេះទាមទារការគិតគូរអំពីអភិក្រមថ្មីពាក់ព័ន្ធនឹងការពង្រីកកាលានុវត្តអភិវឌ្ឍន៍ និងការ វិនិយោគក្នុងវិស័យគាំទ្រថ្មី ពិសេសតាមរយៈការកែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញឆ្អឹងខ្នងនៅទូទាំងប្រទេស ការពង្រឹង និងការជម្រុញការប្រើប្រាស់សេវា ទ.ប.គ.ព ​ប្រកបដោយសុវត្ថិភាព សន្តិសុខ ភាពជឿទុកចិត្ត ការលើកកម្ពស់ចំណេះដឹងផ្នែកជំនាញ ការកសាងសមត្ថភាព ការស្រាវជ្រាវ នឹងអភិវឌ្ឍ ព្រមទាំងការពង្រឹងយន្តការស្ថាប័នប្រកបដោយសមត្ថភាព និងមានប្រសិទ្ធភាព”។

image

ឯកឧត្តម ជា មានិត  បន្ថែមថា “ខ្ញុំសូមលើកទឹកចិត្ដដល់ក្រុមហ៊ុន  ប៊ី ឌី អាយ ជី ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនប្រកបដោយតម្លាភាព វិជ្ជាជីវៈ គុណភាព និងទំនុកចិត្តខ្ពស់។”

image

image

image

ប៊ី ឌី អាយ ជី ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីពាណិជ្ជកម្មសម្រាប់ប្រតិបត្តិការលើ ការផលិតសូហ្វែ សេវាកម្មព័ត៌មានវិទ្យា សេវាកម្មទូរគមនាគមន៍ និងដំណោះស្រាយ ឃ្លាំងផ្ទុកទិន្នន័យ ការប្រមូល និងផលិតទិន្នន័យដ៏មានគុណភាព ។ ក្រុមហ៊ុនប្រើប្រាស់មូលដ្ឋានគំនិតអាជីវកម្មស្នូលរបស់ខ្លួន (អ៊ិនធើណិត និង ជីវិត) សម្រាប់អនុវត្តក្នុងដំណើរការផលិតកម្មវិធីប្រើប្រាស់តាមទូរស័ព្ទស្មាតហ្វូន និងក្នុងអង្គភាព         ផ្សេងៗ។ ក្រុមហ៊ុនក៏មានសេវាកម្មពាក់ព័ន្ធនឹងពាណិជ្ជកម្មពីតាមបណ្តាញ ទៅអត់បណ្តាញអ៊ិនធើណិតផងដែរ (O2O) ជាមួយនឹងវត្ថុបំណងតែមួយគត់គឺការបង្កើតនូវអាជីវកម្មទម្រង់ប្រមូលផ្តុំគ្រប់ប្រភេទ ។

image

image

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.bdigroups.com ៕