ព័ត៌មាន

រូបភាព Renders របស់ស្មាតហ្វូន LG V35 ThinQ បង្ហាញខ្លួននៅលើ AT&T

កាលពីខែមុននេះ យើងធ្វើការរាយការណ៍អំពីពាក្យចចាមអារ៉ាមនៃស្មាតហ្វូនដែលមានឈ្មោះថា LG V35 ThinQ ។ វាក៏មានការរំពឹងអំពីការ Update មួយចំនួនទៅលើ LG V35 ThinQ ដែលមានលក្ខណៈកាន់តែប្រសើរជាងស្មាតហ្វូន LG V30 នោះ។

 image

ព័ត៌មានចុងក្រោយបំផុតចេញពី Android Headlines បង្ហាញថា ស្មាតហ្វូននេះគឺមានលក្ខណៈខុសប្លែកពីស្មាតហ្វូន  V30S ThinQ ។ ភាពខុសគ្នាទៅទៅលើការប្រើប្រាស់នូវ wide-angle camera ដែលត្រូវគេរំពឹងថានឹងមានទំហំ 16MP ជាជាងការប្រើប្រាស់ទំហំ 13MP ។ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ6” OLED FullVision display  ជាមួយកម្រិតភាពច្បាស់ QHD+  បច្ចេកវិទ្យា QHD+  និងប្រព័ន្ធសំឡេង Quad DAC audio ផងដែរ។

ស្មាតហ្វូន LG V35 ThinQ នឹងប្រើប្រាស់នូវពណ៌ New Platinum Gray និង Black នៅក្នុងរដូវក្តៅនេះផងដែរ៕