ព័ត៌មាន

ទូរស័ព្ទ iPhone X គឺលក់ដាច់ខ្លាំងបំផុតនៅក្នុងត្រីមាសទី 1 ឆ្នាំ 2018 ដែលតាមពីក្រោយដោយ iPhone 8 និង​iPhone 8 Plus

កាលពីពេលមុននេះ ក្រុមហ៊ុន Apple ត្រូវគេរិះគន់ដោយសារតែបញ្ចេញនូវទូរស័ព្ទដែលមានតម្លៃថ្លៃ iPhone X ប៉ុន្តែពេលនេះទូរស័ព្ទ iPhone X នេះលក់ដាច់ច្រើនបំផុតសម្រាប់ត្រីមាសទី 1 ឆ្នាំ2018 នេះ។ សម្រាប់ទូរស័ព្ទ iPhone 8 និង iPhone 8 Plus គឺតាមពីក្រោយ។

image

image

នៅក្នុងការបញ្ជាក់របស់ Strategy Analytics ក្រុមហ៊ុនបច្ចេកវិទ្យា Apple នាំចេញស្មាតហ្វូនបានចំនួន 16 លានគ្រឿងនៅក្នុងត្រីមាសទី 1 នេះ ហើយតាមពីក្រោយដោយ iPhone 8 លក់បាន 12.5 លានគ្រឿង និង iPhone 8 Plus លក់បាន 8.3 លានគ្រឿងនោះ។ សម្រាប់ iPhone 7 គឺឈរនៅចំណាត់ថ្នាក់លេខ ៤​ ដែលលក់បានចំនួន 5.6 លានគ្រឿងផងដែរ៕