ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Xiaomi Redmi S2 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 10 ខែឧសភា

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញជាផ្លូវការនូវព័ត៌មានរបស់ស្មាតហ្វូន Redmi S2 នៅលើទំព័រ Weibo របស់ខ្លួន។ នៅលើបណ្តាញសង្គមនេះ ក្រុមហ៊ុននេះបញ្ចេញនូវរូបភពដែលទម្លាយនូវស្មាតហ្វូនពណ៌ផ្កាឈូកនេះនៅក្នុងដៃរបស់តារាសម្តែង Turbo Liu ជនជាតិចិន។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី 10 នៅក្នុងទីក្រុងណានជីង ប្រទេសចិន។

image

ស្មាតហ្វូន Redmi S2 នឹងប្រើប្រាស់នូវបន្ទះឈីប  Snapdragon 625 ខណៈពេលដែលស្មាតហ្វូនដែលមានរូបរាងស្រដៀងគ្នាដែរ Redmi Note 5 Pro ប្រើប្រាស់នូវបន្ទះឈីប Snapdragon 636 ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវកាមេរ៉ា Selfie ទំហំ 16MP ហើយផ្នែកខាងក្រោយគឺប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះផងដែរ។

image

ស្មាតហ្វូន Redmi S2 នឹងមានអេក្រង់ទំហំ 5.99” កម្រិតភាពច្បាស់ HD ផងដែរ។ ស្មាតហ្វូននេះត្រូវគេរំពឹងថានឹងមានតម្លៃ $175 ហើយវានឹងលក់ផ្តាច់មុខនៅក្រុមហ៊ុន Suning ។ ស្មាតហ្វូននេះត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះផងដែរ៕