ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ប្រកាសបង្ហាញនូវស្មាតហ្វូន A83 ជំនាន់ទី 2 ដែលមានទំហំម៉េមូរីធំជាងមុន

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ A83 ដែលមានឈ្មោះថា A83 2018 ។ ប្រទេសប៉ាគីស្ថានគឺជាទីផ្សារសម្រាប់ការដាក់លក់ស្មាតហ្វូននេះ។ ស្មាតហ្វូន A83 2018 នឹងមានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64G​ជាមួយនឹងបន្ទះឈីប Mediatek&#039s Helio P23 chipset  ជាមួយនឹងអង្គគណនា octa-core Cortex-A53 CPU  ដែលមានល្បឿន 2.5GHz និងក្រាហ្វិកកាតប្រភេទ Mali-G71 MP2 GPU ។

image

ស្មាតហ្វូននេះនឹងប្រើប្រាស់នូវថាមពលថ្មទំហំ 3,180 mAh  កាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 8MP ។ វាមានអេក្រង់ទំហំ  5.7-inch IPS display  ជាមួយកម្រិតភាពច្បាស់ 720 x 1440 ភិចសែល។

ស្មាតហ្វូននេះមានលក់នៅក្នុងតម្លៃ 29,899 PKR ($258) ខណៈពេលដែលរ៉េមទំហំ 3GB ស្តង់ដារមានតម្លៃត្រឹមតែ  25,899 PKR ($224) ធ្លាក់មកត្រឹមតម្លៃ 19,999 PKR ($173 ៕