ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10 នឹងបង្ហាញខ្លួននៅក្នុងខែមករា ឆ្នាំ 2019 ខណៈពេលដែលស្មាតហ្វូនបត់បាននឹងបង្ហាញខ្លួននៅ MWC

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយចេញពីប្រទេសកូរ៉េខាងត្បូងបញ្ជាក់ថា ស្មាតហ្វូនដែលមានអេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung ទំនងជាបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមករាឆ្នាំក្រោយនេះនៅក្នុងព្រឹត្តការណ៍ Mobile World Congress នៅទីក្រុងបាសេឡូណា។

image

របាយការណ៍នេះបញ្ជាក់ថា ក្រុមហ៊ុននេះសួរទៅកាន់ដៃគូជាច្រើនក្នុងការចាប់ផ្តើមការផ្គត់ផ្គង់ដែលជាផ្នែកមួយនៃស្មាតហ្វូននេះនៅខែវិច្ឆិកានៅឆ្នាំនេះ។ សម្រាប់លេខកូដរបស់ស្មាតហ្វូននេះក៏មានការផ្លាស់ប្តូរពី Valley ទៅកាន់ Winner ដែលអ្នកជំនាញជាច្រើនិយាយថា គម្រោងនេះគឺនឹងលឿនជាងការអភិវឌ្ឍផងដែរ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy S10 នៅក្នុងព្រឹត្តិការណ៍ CES ប៉ុន្តែវាប្រហែលជាបង្ហាញវត្តមានតែឯកឯងនោះទេ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung និយាយថា ក្រុមហ៊ុនកំពុងតែធ្វើការនៅលើស្មាតហ្វូនដែលអាចបត់អេក្រង់បានដែលមានឈ្មោះថា Galaxy X ៕