ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.1 បង្ហាញខ្លួននៅលើ Benchmarks

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 និង Galaxy S9+ បង្ហាញខ្លួននៅក្នុងខែមីនាដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.0 ហើយនាពេលដ៏ខ្លីខាងមុខនេះស្មាតហ្វូននេះនឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Androdi 8.1 នោះ។ ស្មាតហ្វូន Galaxy S9 ក៏បង្ហាញខ្លួននៅលើ Geekbench ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 ។

image

image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់បញ្ជាក់នូវព័ត៌មានលម្អិតអំពីកាលបរិច្ឆេទនៃការដំណើរការនៅពេលណានោះទេ ហើយនៅលើ Benchmark ក៏នៅមិនទាន់បង្ហាញអ្វីផងដែរ ប៉ុន្តែការអភិវឌ្ឍគឺស្ថិតនៅក្នុងការ Update ផងដែរ៕