ព័ត៌មាន

Grab ដែលជាមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព អនុញ្ញាតឱ្យស្ត្រីធ្វើដំណើរដោយសេរី និងសុវត្ថិភាព ដើម្បីចាប់យកឱកាសបន្ថែមនៅក្នុងជិវិត

បច្ចុប្បន្ន ស្ត្រីនៅកម្ពុជា កាន់តែទទួលបានការលើកកម្ពស់កាន់តែច្រើនឡើង។ ភាគរយនៃស្ត្រីដែលបានចូលរៀននៅថ្នាក់វិទ្យាល័យក្នុងប្រទេសកម្ពុជា បានកើនឡើងរហូតដល់ជាង ៤៥ភាគរយ នៅឆ្នាំ២០១៨ បើយោងតាមបានរបាយការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា។ ជាមួយនឹងគុណភាពនៃការអប់រំកាន់តែប្រសើរឡើង ស្ត្រីក៏បានបង្កើនសមត្ថភាពវីជ្ជាជីវៈ និងចូលរួមក្តាប់ឱកាសកាន់តែច្រើនឡើង ហើយពួកគេក៏បានទទួលតំណែងនៅថ្នាក់គ្រប់គ្រងទាំងនៅក្រុមហ៊ុនក្នុងស្រុក និង ក្រៅស្រុក នៅប្រទេសកម្ពុជា ផងដែរ។

image

ទោះជាយ៉ាងណាក្តី ស្ត្រីក៏នៅតែជួបឧបសគ្គមួយចំនួន ដែលភាគច្រើនបុរសពុំសូវជួបប្រទះ។ ជាពិសេស នៅក្នុងរាជធានីភ្នំពេញ មធ្យោបាយធ្វើដំណើរ តែងតែជាបញ្ហាសំខាន់មួយ សម្រាប់ពួកគាត់ និងក្រុមគ្រួសារ ។ សេវាកម្មធ្វើដំណើរសាធារណៈ និង ចំណតសាធារណៈដែលមានសុវត្ថិភាពនៅពុំទាន់អាចផ្ដល់ជូនពួកគាត់បាននៅគ្រប់ទីកន្លែងក្នុងទីក្រុងដែលកំពុងតែមានការរីកលូតលាស់យ៉ាងរហ័សនៅតំបន់អាស៊ីមួយនេះនោះទេ។

 image

បើទោះជាបទដ្ឋានសង្គមនិងប្រពៃណី លែងជាឧបសគ្គសម្រាប់ស្ត្រីដែលធ្វើការឆ្ងាយពីផ្ទះ និងអាចនៅក្រៅពេលយប់ដើម្បីបំពេញកិច្ចការ និងចូលរួមក្នុងសង្គម បញ្ហាសុវត្ថិភាពនៅពេលធ្វើដំណើរ នៅតែជាឧបសគ្គដ៏ធំសម្រាប់ពួកគាត់។ ស្ត្រីភាគច្រើននៅតែប្រើប្រាស់ម៉ូតូដើម្បីធ្វើដំណើរក្នុងទីក្រុង និងត្រូវធ្វើដំណើរឲ្យបានមុនពេលមេឃងងឹត ឬមិនដូច្នេះទេពួកគេត្រូវចតរថយន្តនៅកន្លែងងងឹត និងស្ងាត់ ដែលវាធ្វើឱ្យពួកគាត់ពិបាកនៅក្នុងការធ្វើដំណើរទៅកន្លែង ដែលពួកគាត់ចង់ទៅ។

 ស្ថាប័នរដ្ឋាភិបាល និង អង្គការក្រៅរដ្ឋាភិបាលជាច្រើនបាននឹងកំពុងធ្វើការលើ ភាពស្មើគ្នាក្នុងយេនឌ័រ និង ការចួលរួមទាំងពីរភេទ ក្នុងគ្រប់វិស័យនៅក្នុងសង្គមសម័យទំនើបនៅបច្ចុប្បន្ននេះ។ ជាក់ស្តែង ក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ដែលហៅថានារីរតនៈ ទី៤ (២០១៤-២០១៨) គោលបំណងគឺដើម្បីលើកកម្ពស់ស្ត្រីឱ្យបានចូលរួមក្នុងសង្គម ឱ្យបានគ្រប់កម្រិត និងគ្រប់ដំណាក់កាលនៃជីវិត។ ជាការពិតណាស់ ការផ្តល់ជូនស្ត្រីនូវសុវត្ថិភាព និងទំនុកចិត្តក្នុងការធ្វើដំណើរ នឹងក្លាយទៅជាផ្នែកមួយក្នុងការលើកទឹកចិត្តឱ្យស្ត្រីមានឱកាសបានចូលរួមក្នុងសង្គមឱ្យបានកាន់តែសកម្មជាងមុន។

 Grab ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមរយៈកម្មវិធីស្មាតហ្វូន (app) ឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ បានផ្តល់ជូនការធ្វើដំណើរប្រកបដោយសុវត្ថិភាពទៅអ្នកដំណើរទាំងអស់នៅក្នុងតំបន់។ អ្នកដំណើរដែលជាស្ត្រីក៏ជាគោលដៅសំខាន់ផងដែរ ដែលពួកគាត់អាចធ្វើការសម្គាល់អ្នកបើកបរ និងស្លាកលេខយានជំនិះរបស់ពួកគាត់នៅក្នុងកម្មវិធី Grab បានភ្លាមៗ ហើយពួកគាត់ក៏អាចបើកមើលពីទីតាំងរបស់ពួកគាត់ និងអាចចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់ឬមិត្តភ័ក្តិបានគ្រប់ពេលកំពុងជិះ។ ការធ្វើដំណើរជាមួយ Grab ដោយមានព័ត៌មានពីអ្នកបើកបរពិតជាមានប្រសិទ្ធិភាព ព្រោះវាផ្តល់ជូននូវការធ្វើដំណើរប្រកដោយសុវត្ថិភាពសម្រាប់ស្ត្រីគ្រប់រូប នៅក្នុងទីក្រុងដែលកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ។

 និរតី អាយុ២៥ឆ្នាំ កំពុងបម្រើការងារជាអ្នកឯកទេសផ្នែកទីផ្សារនៅក្នុងក្រុមហ៊ុនមួយ នៅកណ្តាលទីក្រុងភ្នំពេញ។ នាងជាស្ត្រីវ័យក្មេងមួយរូបដែលមានភាពជឿជាក់ក្នុងការងារ។ និរតី ធ្លាប់ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់គាត់ ជាពិសេសពេលធ្វើដំណើរក្រោយពេលព្រះអាទិត្យលិច នៅម៉ោង៥ទៅ៦ល្ងាច។ និរតីបានប្រាប់ថា ការព្រួយបារម្ភរបស់គាត់នៅពេលធ្វើដំណើរទៅផ្ទះធ្លាប់បានប៉ះពាល់ដល់ការបំពេញការងាររបស់គាត់។

 «ខ្ញុំត្រូវចេញពីក្រុមហ៊ុនមុនមេឃងងឹត មិនអញ្ចឹងទេម៉ាក់ខ្ញុំមុខជាទូរសព័្ទមករកមិនខាន។ ប្រសិនបើខ្ញុំមិនទទួលទូរស័ព្ទទេ ឬ ក៏ទទួលទូរស័ព្ទនៅពេលកំពុងបើកបរ គាត់ប្រាកដជាកាន់តែខ្លាចលើសដើម។ គាត់ចង់ឱ្យខ្ញុំមកផ្ទះមុនពេលមេឃងងឹត។ ជាទូទៅ ខ្ញុំយកការងារមកធ្វើនៅផ្ទះដើម្បីបញ្ចប់ឱ្យបានទាន់ពេល។ ថ្នាក់លើរបស់ខ្ញុំតែងតែឆ្ងល់ថាហេតុអ្វីបានជាខ្ញុំមិនដែលបញ្ចប់ការងារឱ្យចប់នៅការិយាល័យ ហើយហេតុអ្វីបានជាខ្ញុំត្រូវចេញពីធ្វើការនៅម៉ោង៥ល្ងាចគត់។ មិនមែនខ្ញុំក៏មិនចង់នៅជាមួយក្រុមការងារ និងមិនចង់ចូលរួមធ្វើការជាមួយពួកគេជូនក្រុមហ៊ុននោះទេ ប៉ុន្តែមកពីសុវត្ថិភាពពេលត្រឡប់ទៅផ្ទះ ហើយការមិនចង់ឱ្យមនុស្សដែលយើងស្រឡាញ់គាត់បារម្ភពីយើង។»

 «ចាប់តាំងពីខ្ញុំប្រើប្រាស់ Grab មក ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុន។ គ្រាន់តែមុនពេលខ្ញុំឡើងជិះ ខ្ញុំឆែកបញ្ចាក់ពីលេខសំគាល់រថយន្ត និងចែករំលែកវាទៅកាន់ម៉ាក់របស់ខ្ញុំ ខ្ញុំអាចបើកមើលទីតាំងដែលខ្ញុំត្រូវទៅរហូតនៅពេលកំពុងជិះទៅផ្ទះ។»

 ភ័ក្ត្រា និសិ្សតផ្នែកទេសចរណ៍ ប្រើប្រាស់ Grab ពេលត្រូវទៅរៀននៅពេលល្ងាច និងជាពិសេសនៅពេលគាត់ត្រូវចេញពីរៀនមកផ្ទះនៅម៉ោង ៨និង៣០នាទីយប់។ គាត់បាននិយាយថា កាលពីមុន ឪពុកម្តាយរបស់គាត់ត្រូវ «ជូនខ្ញុំទៅរៀន និងទៅយកខ្ញុំពីសាលាវិញ។ មិនអញ្ចឹងទេ ខ្ញុំត្រូវពឹងមិត្តភ័ក្តិឱ្យជូនខ្ញុំមកផ្ទះវិញដែលវាមិនមែនជារឿងងាយស្រួលសម្រាប់ពួកគេនោះទេ។»

  ភ័ក្ត្រា ក៏បានបន្ថែមថា «បច្ចុប្បន្ន ខ្ញុំគ្រាន់តែហៅការធ្វើដំណើរតាមកម្មវិធី Grab ហើយចាំតែ២ទៅ៥នាទីប៉ុណ្ណោះ។ ខ្ញុំទុកចិត្ត Grab ខ្ញុំឃើញអ្នកបើកបរគាត់គោរពច្បាប់ចរាចរណ៍។ វាផ្តល់ភាពងាយស្រួលច្រើនណាស់។ នៅក្នុង កម្មវិធី (app) ក៏មានកន្លែងសម្រាប់ដាក់ពិន្ទុឱ្យអ្នកបើកបរ ទើបខ្ញុំគិតថានេះជាមូលហេតុដែលអ្នកបើកបរគាត់បើកបរនៅក្នុងល្បឿនកំណត់ និងគោរពច្បាប់ចរាចរណ៍ ស្របពេលដែលអ្នកបើកបរភាគច្រើនគាត់មិនសូវគោរពច្បាប់ចរាចរណ៍នោះទេ។ ខ្ញុំសប្បាយចិត្តដែលខ្ញុំអាចទទួលបានឱ្យកាសធ្វើដំណើរ និងសុវត្ថិភាពដូចស្ត្រីផ្សេងៗទៀតនៅក្នុងទីក្រុងធំៗដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដែរ។»

 មកទល់ពេលនេះ Grab កំពុងចូលរួមដោះស្រាយបញ្ហាធ្វើដំណើរចម្បងៗមួយចំនួនដើម្បីផ្តល់នូរសេរីភាពសម្រាប់ប្រជាជនជាង ៦២០លាននាក់ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ គោលបំណងរបស់ Grab គឺផ្តល់ជូននូវការធ្វើដំណើរដែលប្រកបដោយភាពងាយស្រួល សុវត្ថិភាព ប្រសិទ្ធភាព និងទំនុកចិត្តនៅគ្រប់តំបន់ដែលមានកម្មវិធី Grab កំពុងប្រតិបត្តិការ។

 និរតី បន្ថែមថា «ឥឡូវខ្ញុំអាចនៅក្រៅបានយូរជាងមុន និង មានពេលក្នុងការជជែកលេងជាមួយមិត្តរួមការងារបានយូរជាងមុន។ ខ្ញុំអាចផ្តោតអារម្មណ៍លើការងារខ្ញុំបានល្អជាងមុន ដោយមិនចាំបាច់ចាំមើលនាឡិកាដោយការបារម្មណ៍ពេលម៉ាក់គាត់ទូរស័ព្ទមក ឬ ធ្វើយ៉ាងណាដើម្បីបានទៅដល់ផ្ទះលឿនទៀតនោះទេ។»

 បន្ថែមលើការផ្ដល់ជូននូវសុវត្ថិភាព Grab ក៏ផ្តល់ជូនសេវាកម្មដែលមានតម្លៃសមរម្យ និងមានយានជំនិះច្រើនជម្រើស។ នៅកម្ពុជា អ្នកដំណើរអាចជ្រើសយកការធ្វើដំណើរដោយរថយន្ត ជាមួយ JustGrab  ឬប្រើប្រាស់យានជំនិះតាមតំបន់ដូចជា GrabBike និង GrabTukTuk នៅក្នុងរាជធានីភ្នំពេញ និង GrabRemorque ក្នុងខេត្តសៀមរាបជាដើម។

ដើម្បីហៅការធ្វើដំណើរ អ្នកដំណើរគ្រាន់តែមានកម្មវិធី Grab នៅលើទូរស័ព្ទដៃស្មាតហ្វូនរបស់ពួកគេ ហើយដៅកន្លែងដែលពួកគេត្រូវឡើងជិះ និងកន្លែងដែលត្រូវចុះ ហើយយានជំនិះនឹងទៅដល់ទីតាំងក្នុងរយៈពេល២ទៅ៣នាទីតែប៉ុណ្ណោះ។ គ្មានអ្វីប្រសើរជាងការប្រើប្រាស់កម្មវិធី Grab ដើម្បីទៅផ្ទះដោយសុវត្ថិភាពនោះទេ។

 សម្រាប់ពត៌មានបន្ថែមអំពី Grab សូមចូលទៅកាន់: https://www.grab.com/kh/