ក្រុមហ៊ុនបច្ចេកវិទ្យាHMD ទើបតែបញ្ចាក់ថា ស្មាតហ្វូនជំនាន់បន្ទាប់របស់ Nokia 5 ដែលបង្ហាញខ្លួននៅឆ្នាំមុននេះនឹងបង្ហាញខ្លួននៅពេលឆាប់ៗសម្រាប់ជំនាន់ឆ្នាំ 2018 នេះ។ នៅក្នុងការឆ្លើយតបនៅលើ Twitter លោក Juho Sarvikas បង្ហើបថា ស្មាតហ្វូន Nokia 5 (2018) នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះហើយ។
យ៉ាងណាមិញ វាមានការបញ្ជាក់ផងដែរតាមលោក CMO Pekka Rantala របស់ក្រុមហ៊ុន HMD ថានៅក្នុងព្រឹត្តិការណ៍ MWC 2018 នេះ ស្មាតហ្វូនNokia 5,3, 2 ស៊េរីថ្មីឆ្នាំ 2018 ពិតជាបង្ហាញខ្លួនពិតប្រាកដមែន៕