ព័ត៌មាន

អ្នកវិភាគម្នាក់និយាយថា iPhone ដែលប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់នឹងបង្ហាញខ្លួននៅឆ្នាំ 2019

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ធ្វើការបញ្ញាក់អារម្មណ៍ពិភពលោកជាមួយនឹងស្មាតហ្វូន P20 Pro ដែលប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាដល់ទៅ 3 គ្រាប់។ ប៉ុន្តែពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏ប្រហែលជាកំពុងតែគិតអំពីរឿងនេះផងដែរ។ តាមអ្នកស្រាវជ្រាវ Jeff Pu របស់ក្រុមហ៊ុន Yuanta Securities បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទំនងជាប្រកាសបង្ហាញនូវទូរស័ព្ទ iPhone ដែលមានកាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយនៅឆមាសទី 2 ឆ្នាំក្រោយនេះ។

image

ប្រព័ន្ធកាមេរ៉ាថ្មីនេះអាចធ្វើការពង្រីករូបភាពបានដល់ទៅ 5X ។ ហើយសម្រាប់ Lenses មួយនឹងមានទំហំ 12MP ។ ការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា 3 គ្រាប់នេះនឹងធ្វើឱ្យ iPhone 2019 មានតម្លៃថ្លៃបំផុតនៅលើពិភពលោកផងដែរ៕