ព័ត៌មាន

នាឡិកាឆ្លាតវៃ LG Cellular ឆ្លងកាត់វិញ្ញាបនបត្រពី FCC

យើងធ្លាប់លឺដំណឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា LG នឹងប្រកាសបង្ហាញនូវនាឡិកាស្មាតវ៉ចនៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែពេលនេះវាមានការបញ្ជាក់នៅក្នុង FCC ដែលមានការបង្ហាញនូវនាឡិកានេះដែលមានម៉ូដែល LM-W315 ដែលជាជំនាន់ថ្មីរបស់ម៉ូដែល W280 នៅ Watch Sport និង W270 ដែលជាប្រភេទ Watch Style ។

image

នៅក្នុងព័ត៌មានលម្អិតនៅក្នុងឯកសាររបស់ FCC ក៏បង្ហាញថា នាឡិកានេះក៏ទ្រទ្រង់នូវប្រព័ន្ធ LTE ផងដែរ។ ពាក្យចចាមអារ៉ាមមុននេះមានការបញ្ជាក់ថា​ នេះគឺជាប្រភេទនាឡិកា Hybrid ស្មាតវ៉ច។ សម្រាប់នាឡិកា Smartwatch នេះអាចនឹងបង្ហាញខ្លួននៅក្នុងអំឡុងពេលនៃការដំណើរការ Google I/O ផងដែរ។ យើងនឹងឃើញព័ត៌មានជាច្រើនទៀតនៅសប្តាហ៍ក្រោយនេះ៕