ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសបារាំង និងអ៊ីតាលីនៅក្នុងខែនេះ

កាលពីសប្តាហ៍មុននេះ វាមានរបាយការណ៍បញ្ជាក់ថា ក្រុមហ៊ុន Xaiomi នឹងក្លាយជាក្រុមហ៊ុនទី 4 លំដាប់ពិភពលោកនៅក្នុងពិភពលោក។ លោក Wang Xian របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទម្លាយថា ក្រុមការងាររបស់ពួកគេនៅមិនទាន់មានគម្រោងក្នុងការប្រកាសបង្ហាញនូវ Mi នៅក្នុងប្រទេសបារាំងនៅថ្ងៃទី 22 ខែឧសភា និងនៅក្នុងប្រទេសអ៊ីតាលីនៅថ្ងៃទី 24 ខែឧសភា។

image

image

ការមកដល់របស់ក្រុមហ៊ុន Xiaomi នៅក្នុងទីផ្សារអ៊ឺរ៉ុបជួយអោយក្រុមហ៊ុននេះក្លាយជាដំណែងទី 4 នៅលើពិភពលោកផងដែរ។ ក្រុមហ៊ុន Xiaomi ពេលនេះអាចរកទិញបាននៅតាមក្រុមហ៊ុនលក់រាយ Carrefour និង Media World ។ នៅក្នុងតំបន់អ៊ឺរ៉ុបនេះ ស្មាតហ្វូន Redmi និង Mi Phones នឹងដាក់លក់នៅក្នុងក្រុមហ៊ុន Orange, SFR, Vodafone និង TIM ។