ព័ត៌មាន

ស្មាតហ្វូន OnePlus 6 បង្ហាញខ្លួននៅលើ Geekbench មួយសប្តាហ៍មុនថ្ងៃបរិច្ឆេទ

កាលពីសប្តាហ៍មុននេះ យើងឃើញនូវព័ត៌មានរបស់ស្មាតហ្វូន OnePlus 6 ជាមួយនឹងការប្រើប្រាស់ Notch នៅលើអេក្រង់នោះមុនថ្ងៃប្រកាសបង្ហាញជាផ្លូវការ។ ស្មាតហ្វូននេះធ្វើការតេស្តនៅលើ Geekbench ហើយវាក៏មានការផ្តល់នូវព័ត៌មានបន្ថែមផងដែរ។ ស្មាតហ្វូន OnePlus 6 នឹងមានលេខម៉ូដែល  A6003 ផងដែ។

image

image

ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 845 ។ ស្មាតហ្វូន OnePlus 6 នឹងមានការប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ  Android Oreo 8.1 ផងដែរ។ ស្មាតហ្វូននេះមានរ៉េមទំហំ 8GB ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus នឹងប្រកាសបង្ហាញស្មាតហ្វូននេះជាផ្លូវការនៅក្នុងទីក្រុងឡុងដ៏៕