ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ប្រកាសបង្ហាញបន្ទះឈីបថ្មីសម្រាប់នាឡិកាដៃ

លោក Pankaj Kedia ដែលជាអគ្គនាយកជាន់ខ្ពស់របស់ក្រុមហ៊ុន Qualcomm បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm នឹងធ្វើការប្រកាសបង្ហាញនូវបន្ទះឈីបថ្មី Snapdragon Wear 2100  នៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ។ សម្រាប់បន្ទះឈីប Snapdragon Wear 2100  គឺមានការផលិតនៅក្នុងទំរង់ 28nm ។

image

ក្រុមហ៊ុន Qualcomm ចាប់ផ្តើមការធ្វើការនៅលើ Platform ថ្មីជាមួយនឹងការប្រកាសបង្ហាញនូវបន្ទះឈីប 2100 ដែលនឹងប្រើប្រាស់នៅលើនាឡិកាដៃនេះ។ នាឡិកាដៃដែលប្រើប្រាស់នូវបន្ទះឈីបថ្មីនេះគឺប្រហែលជា Google Pixel Watch សម្រាប់ធ្វើការប្រកួតប្រជែងជាមួយនឹង Apple Watch ផងដែរ។ នាឡិកានេះប្រហែលជាបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឬទី 4 ៕