ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រកាសបង្ហាញអំពីការចូលរួមរបស់ខ្លួននៅក្នុងកម្មវិធី Android P Beta

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រកាសអំពីស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល Mi Mix 2S ដែលជាផ្នែកមួយនៃការប្រើប្រាស់កម្មវិធី Android P Developer Preview ។ នៅថ្ងៃនេះ លោកអ្នកក៏អាចធ្វើការទាញយកនូវ Android P ដែលធ្វើការតេស្តនៅលើ Xiaomi Mi Mix 2S ថែមទៀត។

image

នៅក្នុងគម្រោង Project Treble ក្រុមអ្នកអភិវឌ្ឍកម្មវិធីធ្វើការអភិវឌ្ឍទៅលើកម្មវិធីជាច្រើននៅលើ Android P សម្រាប់ស្មាតហ្វូននេះ។ ប្រសិនបើអ្នកប្រើប្រាស់នូវស្មាតហ្វូន Xiaomi Mi Mix 2S​ អ្នកអាចចូលទៅកាន់ http://www.mi.com/en/androidppreview/ សម្រាប់ធ្វើការទាញយកនូវកម្មវិធីនេះដែលមានទំហំ 1.4GB នោះ។​

ស្មាតហ្វូន Mi Mix 2S ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ  Android P developer preview. ហើយវាដាក់លក់នៅក្នុងប្រទេសចិននៅក្នុងតម្លៃខ្ទង់ $520 ៕