ព័ត៌មាន

ហេគឃ័រអាចលួចទិន្នន័យចេញពីកុំព្យូទ័រ Air-Gapped Computers តាមរយៈ Power Lines

តើអ្នកគិតថាវាអាចទៅរួចដែរនោះទេក្នុងការ extract data ចេញពីកុំព្យូទ័រដោយប្រើប្រាស់ខ្សែ power cables នោះ? វាពិតជាអាច។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Ben Gurion University របស់ប្រទេសអ៊ីស្រាអែលអាចទាញទិន្នន័យចេញពី air-gapped computer បានតាមរយៈ power lines ដែលប្រើប្រាស់សម្រាប់ការលួចទិន្នន័យសំខាន់នៅក្នុងកុំព្យូទ័រផងដែរ។ វាអាចធ្វើការលួចទិន្នន័យនៅក្នុង air-gapped computer តាមរយៈភ្លើង សំឡេង កម្តៅ អេឡិចត្រូម៉ាញ៉េទិច ម៉ាញ៉េទិច និងរលកសញ្ញា ultrasonic waves ។

 image

Air-gapped computers ត្រូវគេជឿជាក់ថាមានសុវត្ថិភាពខ្ពស់ដយសារតែវាពិបាកក្នុងការលួចទិន្នន័យនោះ។ នៅក្នុងការដាក់ឈ្មោះហៅថា PowerHammer ដែលជាបច្ចេកទេសចុងក្រោយបំផុតក្នុងការគ្រប់គ្រងទៅលើ CPU utilization នៃកុំព្យូទ័រ air-gapped computer ដោយប្រើប្រាស់នូវមេរោគសម្រាប់ការបញ្ជូនទិន្នន័យជាសម្ងាត់នោះ។

ជាមួយនឹងការវាយប្រហារ PowerHammering attack​ ក្រុមអ្នកស្រាវជ្រាវអាចធ្វើការទាញទិន្នន័យចេញពីកុំព្យូទ័រដំណើរការបន្ទះឈីប Intel Haswell-era quad-core processor នៅក្នុងកម្រិត 1000 bits/second និងបន្ទះឈីប Intel Xeon E5-2620 នៅលើ Server នៅក្នុងកម្រិត 100 bits/second ផងដែរ៕

 image